ទោះ​ប្រាក់​ខែ​តិច​ជា​ងគេ​​នៅ Premier League តែ​សុខ​ចិត្ត​កាត់ ៣០% ធ្វើ​សកម្មភាព​មនុស្សធម៌

  • 2020-04-15 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Matty Longstaff គឺជា ​កីឡាករ​រក​ចំណូល​បាន​តិច​ជាង​គេ​បំផុត​នៅ​ក្នុង​ Premier League បាន​សន្យា​ថា​នឹង​បរិច្ចាគ​ប្រាក់​ប្រចាំ​សប្ដាហ៍​របស់​ខ្លួន​ ជូន​ទៅ​កាន់​បុគ្គលិក​សុខាភិបាល​នៅចក្រភពអង់គ្លេស​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ១៩ ។

Matty Longstaff /រូបថត៖
ខ្សែ​បម្រើ​វ័យ ២០ ឆ្នាំ​របស់​ក្លឹប​ Newcastle United រូប​នេះ​ នឹង​កាត់​ចំណែក​ខ្លួន​ ៣០​ % ដែល​ជា​ប្រាក់​អាទិត្យ​ បាន​មក​ពី​ចំណូល​ជា​កីឡាករ​អាជីព​របស់​គេ ជា​មួយ​នឹង​កីឡាករ​ក្រុម​ឈុត​ធំ​ក្នុង​ក្លឹប​របស់​ខ្លួន​ ។ បើ​ទោះ​ជា​ រូប​គេ​ទទួល​បាន​តែ​ជាង​ ១០៦,៩​ ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍(អាទិត្យ​)​ ប៉ុណ្ណោះ។

កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​មាន​កីឡាករ​ និង​ក្លឹប​ដទៃ​ៗ​ទៀត​ផង​ដែរនៅ​ក្នុង​ Premier League បាន​ធ្វើ​សកម្មភាព​មនុស្សធម៍​ ដោយ​ធ្វើ​ការ​បរិច្ចាគ ថវិកា​របស់​ខ្លួន ដើម្បី​ជូន​ទៅ​កាន់​បុគ្គលិក​សុខាភិបាល​នៅ ចក្រភពអង់គ្លេស​ ៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Talk Sport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;