ក្លឹប Premier League ទាំង ២០ ប្រជុំ​គ្នា​លើ​រឿង​បញ្ចប់​រដូវកាល​

  • 2020-04-16 02:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗ​នេះ​មាន​ដំណឹង​អំពី អ្នក​ដឹកនាំ​ស្ថាប័ន​ Premier League និង​ម្ចាស់​ក្លឹប​ទាំង ២០ ព្រម​ទាំង​សមាគម​បាល់ទាត់​អង់គ្លេស ឲ្យ​បើក​ការ​ប្រជុំ​ថ្មីមួយ​ទៀតនៅ​ថ្ងៃ​សុក្រ សប្តាហ៍​នេះ ដើម្បី​រក​ដំណោះស្រាយ​​រឿង​លីគធ្វើ​យ៉ាង​ណា​ឲ្យបាន​គ្រប់​សប្តាហ៍​ទាំង ៣៨ ខណៈ​ដែល​ភាគ​រយ​ខ្ពស់​នៃ​ការ​ប្រកាស​បិទបញ្ចប់រដូវកាល ២០១៩-២០២០ នៅ​ថ្ងៃទី ៣០ ខែ​មិថុនា កំពុង​ជាប្រធាន​បទ​ក្តៅ និងជាជម្រើស​ទី១។

ពាន Premier League រូបថត៖ /PA
បើ​តាម​ប្រភពជិតស្និទ្ធ​ដែល theguardian បាន​សាកសួរគឺ​ តាមគម្រោង​ការ Premier League ចង់​ឲ្យ​បញ្ចប់​ មុន​នឹង​ការ​មក​ដល់​នៃថ្ងៃផុត​កំណត់កុងត្រា​កីឡាករ។ មានខ្លះគាំទ្រឲ្យបញ្ចប់​ដោយ​មិន​បាច់​ប្រកួត​ទៀតទេ ទោះជាសល់តែ ៩ ប្រកួត តែក៏​មានមតិផ្ទុយផងដែរ ក្រោមហេតុផលជាច្រើន។

Premier League នឹង​ត្រឡប់​មក​វិញ​នៅ​ពេល​ណា​ដែល​ស្ថាន​ការណ៍​កូវីដ​-១៩​ អាច​គ្រប់គ្រង​បាន​។ បើ​មើល​តាម​តួលេខ​ចំនួន​ឆ្លងវីរុស​កូវីដ-១៩​ នៅ​មិន​ទាន់​​ធូរ​ស្រាល​ទេក្នុង​ប្រទេស​អង់គ្លេស។

បើ​តាម​ជម្រើស​ជាដំណោះស្រាយក្នុងកិច្ច​ប្រជុំ នៅ​ថ្ងៃសុក្រនោះអាច​មាន​ច្រើន​ដូច​ជា រកទីតាំងកណ្ដាល​ មួយ​ដើម្បី​បញ្ចប់​ដែល​នៅ​សល់តែ ៩ ប្រកួតទៀត ឬ​បោះឆ្នោត​យក​មតិភាគច្រើន​ គិត​ទៅ​លើពិន្ទុ​តាម​ការ​ប្រកួត​កន្លង​មក (ជម្រើស​នេះ​ក៏​កំពុង​តែចរចារគ្នា)។ ដូចនេះ មាន​តែរង់ចាំចម្លើយផ្លូវការមួយ ដើម្បី​យក​បញ្ជាក់់។

រូបថត៖ The New york times

ជាធម្មតា លីគ​កំពូល​ប្រទេស​នេះ ​តែង​តែ​រកឃើញ​ជើង​ឯក​ នៅ​អំឡុង​ខែ ឧសភា ឬ​មិថុនា។ ស្រប​ពេល​ដែល​វិបតិ្ត​រីរុស​ចូល​មក​ដល់ រដូវកាល​នេះ បាន​ផ្អាក ត្រឹម​សប្តាហ៍ ២៩ តែ​យ៉ាង​ណា​ការ​ឲ្យ​ពាន​ លើ​ក្រុម​មិន​ទាន់​ក្លាយ​ជា​ជើង​ឯក​១០០%​ គឺ​វា​ហាក់​ខុស​ឆ្គង​ពី​ច្បាប់​នៃ​ការ​ប្រកួត​ រី​ឯ​ការ​រំសាយ​ចោល​ នឹងកាន់​តែខុស​ថែម​ទៀត៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ theguardian ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;