រដ្ឋសភាបញ្ជូនច្បាប់ "ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន" ទៅក្រុមប្រឹក្សាធម្មនុញ្ញ

  • 2020-04-21 06:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋសភាជាតិបានញ្ជូនច្បាប់ "ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន" ទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យធម្មនុញ្ញភាព កាលពីថ្ងៃទី ២០ខែមេសា ឆ្នាំ២០២០។ ក្រុមប្រឹក្សាធម្មនុញ្ញមានពេល ៣០ថ្ងៃ ក្នុងការពិនិត្យធម្មនុញ្ញភាព។ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់កំណត់ការប្រជុំសម្រេចនៅ​ឡើយ​ទេ។ ច្បាប់ "ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន" ត្រូវបានរដ្ឋសភាអនុម័តកាល​ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ ហើយព្រឹទ្ធសភាអនុម័តកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

លោក តាំង រតនា
អគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ លោក តាំង រតនា បានថ្លែងប្រាប់ខ្លីៗនៅថ្ងៃទី២១ ខែមែសា ថា រដ្ឋសភាបានបញ្ជូន ច្បាប់"ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន" មកក្រុមប្រឹក្សាធម្ម​នុញ្ញកាលពីថ្ងៃទី២០ ខែមែសា ឆ្នាំ២០២០ ។ ហើយក្រុមប្រឹក្សាធម្មនុញ្ញកំពុងចាត់ការតាមនីតិវិធី និងកំពុងដំណើរការនីតិវិធីរដ្ឋបាល។ ចំពោះការកំណត់ថ្ងៃប្រជុំថ្ងៃណា ក្រុមប្រឹក្សាធម្មនុញ្ញនឹងជូនព័ត៍មានតាមក្រោយ។

លោក តាំង រតនា បានបញ្ជាក់ថា "ព្រឹទ្ធសភាប្រជុំអនុម័តច្បាប់នេះ កាលពីថ្ងៃទី១៧ មេសា ហើយ​បាន​បញ្ជូនត្រឡប់ទៅសភាវិញ ហើយរដ្ឋសភាបានបញ្ជូនមកក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី២០ ខែ​មេសា ប៉ុន្តែយើងមិនទាន់កំណត់ថ្ងៃប្រជុំទេ យើងមានពេល ៣០ថ្ងៃ ពិនិត្យធម្មនុញ្ញភាព"។

ចំណែកលោកឡេង ប៉េងឡុង អគ្គលេខាធិការ រដ្ឋសភា បានថ្លែងថា ច្បាប់ "ស្ដីពីការគ្រប់គ្រងប្រទសជាតិក្នុងភាពអាសន្ន"ដែលស្ថាប័នតិប្បញ្ញត្តិរដ្ឋ សភានិងព្រឹទ្ធសភាបានពិភាក្សានិងអនុម័តរួចហើយនោះ បានបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យធម្មនុញ្ញភាពលើព្រាងច្បាប់នេះរួចហើយ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យលើធម្មនុញ្ញភាពនៃច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្នរួចហើយ ដោយឃើញថា ច្បាប់នេះស្របទៅតាមរដ្ឋធម្មនុញ្ញ គឺក្រុមប្រឹក្សាធម្មនុញ្ញបញ្ជូនមកឲ្យរដ្ឋសភាវិញ ដើម្បីរៀបចំបញ្ជូនទៅប្រមុខរាជរដ្ឋាភិបាលដើម្បីរៀបចំបន្តដាក់ថ្វាយព្រះមហាក្សត្រ ឬប្រមុខរដ្ឋស្តីទីសម្រាប់ការឡាយព្រហស្តលេខាឬចុះហតលេខា ពីព្រោះរាជរដ្ឋាភិបាលបានស្នើច្បាប់នេះឡើងដោយចាត់ ទុកជាការបញាប់។

លោក ឡេង ប៉េងឡុង បានបញ្ជាក់ទៀតថា នៅក្នុងច្បាប់ស្ដីពីការដាក់ប្រទេសជាតិនៅក្នុងភាព​អាសន្ន​មិនទាន់អនុវត្តបានទេរង់ចាំមានព្រះរាជក្រឹត្យពីព្រះមហាក្សត្រមួយដោយឡែកផ្សេងទៀតក្នុងការប្រកាសដាក់ប្រទេសជាតិក្នុងភាពអាសន្នតាមមតិយល់ព្រមពីនាយករដ្ឋមន្ត្រី-ប្រធានរដ្ឋសភា និងព្រឹទ្ធសភា៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;