រកឃើញ៦ នាក់​ផ្ទុក​វីរុស​​កូវីដ​១៩ មុន​ចូល​ហ្វឹក​ហាត់​នៅ Bundesliga

  • 2020-05-03 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ ៦ រូប​មក​ពី​ក្លឹប ២ ផ្សេង​គ្នា​គឺ ក្លឹប FC Koln និងក្លឹប Cologne ក្នុងក្របខ័ណ្ឌ​កំពូល​អាល្លឺម៉ង់ Bundesliga ដែល​ត្រូវ​បាន​ខាង​ក្លឹប​បញ្ជាក់​ថា ពិត​ជា​កំពុង​ផ្ទុក​វីរុសកូវីដ១៩ ប្រាកដ​មែន ក្រោយ​ពេល​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​កីឡាករ​ទាំងអស់​ចូល​ហ្វឹក​ហាត់​​ កាល​ពី​​ថ្ងៃ​សុក្រនិង​សៅរ៍ នៅ​​សប្តាហ៍​មុន។

ខ្សែ​បម្រើក្រុម​ Koln ឈ្មោះ Birger Verstraete /រូបថត៖GettyImage
កីឡាករ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង ៦ គឺ​ខ្សែ​បម្រើឈ្មោះ Birger Verstraete បាន​និយាយ​ថា៖ **"ទោះ​ជា​រូប​គេ​មាន​ផ្ទុក​វីរុស តែ​ក្រុម​ទាំង​មូល​នៅ​បន្ត​ហ្វឹកហាត់​ធម្មតា ចំណែក​ឯ​រូប​គេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​នៅ​ដាច់ពី​គេ​ និង​ទទួល​បាន​ការ​ព្យាបាល​ពីក្រុម​គ្រូពេទ្យ​ជំនាញ​របស់​ក្លឹប។"**

កីឡាករ​ក្រុម​ Koln សញ្ជាតិ​បែលហ្សិក​រូប​នេះ​ក៏​បាន​​បន្ថែម​ទៀត​ថា រូបគេ​គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ តែ​មិត្តស្រី​ ទើប​ជា​ក្តី​បារម្ភ​ធំ ដោយ​សារ​នាង​មាន​ជំងឺ​ប្រចាំកាយ​ឧស្សាហ៍​ខ្សោយ​បេះដូង​។

លីគ ដ៏​មាន​ប្រជា​ប្រិយភាព​មួយ​នេះ ត្រូវ​បាន​ទទួល​ភ្លើង​ខៀវ​ពី​រដ្ឋ​អំណាច​ តាំងពី​ដើម​ខែ​មេសា​ មក​ម្ល៉េះ។ ប្រធាន​លីគលោក Christian Seifert បាន​ផ្តល់​បទ​សម្ភាន៍​ផ្លូវការ​មួយ​ ដោយ​អនុញ្ញាតិ​ឲ្យកីឡាករគ្រប់ក្រុម​ចូល​​ហ្វឹកហាត់វិញ​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ៩ ខែ​ឧសភា។

កីឡាករ​ក្រុុម Cologne(្កក្រហម) ពេល​លេង​ចុងក្រោយ​បង្អស់​ដោយ​បិទទ្វារ ទល់​នឹងក្រុម Gladbach(បៃតង)

លីគ អាច​​នឹង​ចាប់​ផ្តើម​ការ​ប្រកួត​នៅ​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់ ដើម្បី​បញ្ចប់​រដូវកាលដែល​នៅស​ល់​តែ ៩ ប្រកួត​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រចូល​ក្នុង​កីឡដ្ឋាន​ឡើយ អាច​មើល​តាម​ទូរទស្សន៍បាន។

បើ​ទោះ​ជា​បាន​បើក​ឲ្យ​ក្រុមទាំង​អស់ចូលមក​ទីលានហ្វឹកហាត់ ឲ្យ​កីឡាករ​មក​ហាត់ធម្មតា តែត្រូវ​រក្សាគម្លាតដោយ​ចែក​ជាក្រុម​តូចៗ នៅដាច់​គ្នាផងដែរ​។

វិធានការនៅ Bundesliga គឺធ្វើ​តាម​គោលការណ៍​គឺ​ត្រូវ​ធ្វើ​តេស្ដ​កីឡាករ​ជាប់​រហូត ហើយ​សម្រាប់​ការ​​ប្រកួត​ដែល​នៅសល់ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​មនុស្ស​ចូល​ក្នុង​កីឡដ្ឋាន​ត្រឹម​តែ ២៤០​ នាក់​​ប៉ុណ្ណោះមាន​ដូចជា កីឡាករ គ្រូ មន្ត្រី​អាជ្ញាកណ្ដាល បុគ្គលិក​ពេទ្យ និង​ក្រុម​ការងារ​ថត ហើយ​ក៏ត្រូវ ​អនុវត្តវិធានការការពារ ឬ​តាម​ដាន​សុខភាព​កីឡាករ​និង​បុគ្គលិក​ក្លឹប​និមួយៗ​ផង​ដែរ៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ theguardian | Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;