មកដឹង​ចំណុច​ពិសេស​របស់​កង់គ្មាន​ពោះវៀន

  • 2020-05-06 03:34:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​​​​​​​​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ឃើញ​ថា​ក្រុមហ៊ុន​ម៉ូតូ​មួយ​ចំនួន​ដូច​ជា​ Honda ជា​ដើម​ បាន​នាំ​យក​កង់​ម៉ូតូ​ប្រភេទ​គ្មាន​ពោះវៀន​មក​ប្រើ​លើ​ម៉ូតូ​ស៊េរី​ថ្មីៗ​របស់​ខ្លួន​រួម​មាន​ Zoomer-X, SCoopy, PCX, Click និង Beat ជា​ដើម។ កង់​ប្រភេទ​នេះ​មាន​​លក្ខណៈ​សម្បត្តិ​ពិសេស​មួយ​ចំនួន​​ដូច​ជា៖

-មិន​ងាយ​​ធ្លាយ​ ឬ ធូរ​ ដូច​ជា​កង់​មាន​ពោះ​វៀន​ឡើយ

-ក្នុង​ករណី​ដែល​ធ្លាយ​ ខ្យល់​ក្នុង​កង់​បាត់​បង់​​ក្នុង​កម្រិត​យឺត​បំផុត ដែល​អាច​​ឲ្យ​អ្នក​ធ្វើ​ដំណើរ​បាន​​បន្តិច​ទៀត​ដើម្បី​រក​កន្លែង​ប៉ះ ចំណែក​ឯ​កង់​មាន​ពោះ​វៀន​នឹង​អស់​ខ្យល់​ភ្លាមៗ​ហើយ​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ទៀត​ផង​ ប្រសិន​កំពុង​បើក​បរ​ក្នុង​លឿន​លឿន

-សម្ពាធ​ខ្យល់​ក្នុង​កង់​មាន​ស្ថិរភាព​ល្អ​ ដូច​នេះ​អាច​បើក​បរ​ក្នុង​ល្បឿន​លឿន​បាន​ដោយ​មាន​ស្ថិរភាព​ដូច​គ្នា។

យ៉ាងណាក្ដី​គុណ​វិបត្តិ​ដ៏​ធំ​មួយ​របស់​កង់​គ្មាន​ពោះវៀន​គឺ​មាន​តម្លៃ​ថ្លៃ ព្រោះ​​សារធាតុ​ប្រើ​ដើម្បី​ផលិត​កង់​ប្រភេទ​នេះ​ឡើង​​ខុស​គ្នា​ពី​សារធាតុ​ប្រើ​ដើម្បី​ផលិត​កង់​មាន​ពោះ​វៀន៕

ប្រភព៖ Bikes Media ប្រែសម្រួល៖ សុខហេង

អត្ថបទថ្មី
;