អ្នកបើកបរដែលបត់ត្រឡប់ក្រោយ ខុសច្បាប់ទេ?
- 2020-05-06 04:09:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកបើកបរដែលបត់ត្រឡប់ក្រោយ ខុសច្បាប់ទេ?
ចន្លោះមិនឃើញ
យោងតាមមាត្រា២៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មានខ្លឹមសារថា៖
-អ្នកបើកបរដែលមានបំណងបត់ត្រឡប់ក្រោយ ឬថយក្រោយ ត្រូវជឿជាក់ថា ទង្វើនេះ មិនធ្វើឱ្យរំខានខ្លាំង ឬបណ្តោយឱ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតឡើយ។
-ចំពោះការបើកបរថយក្រោយ អ្នកបើកបរត្រូវប្រុងប្រយ័ត្ន និងក្រឡេកមើលចលនាចរាចរណ៍ខាងក្រោយយានគ្រប់វិនាទី ពិសេសមុននឹងថយក្រោយ ត្រូវប្រុងប្រយ័ត្នមើលឱ្យបានសព្វជ្រុងជ្រោយចំពោះកុមារតូច ឬសត្វតូចៗនៅខាងក្រោយ។
-ហាមបត់ត្រឡប់ក្រោយ នៅក្នុងករណីដូចខាងក្រោម៖
នៅជិតផ្លូវប្រសព្វឬជិតផ្លូវរថភ្លើងឆ្លងកាត់
នៅត្រង់ផ្លូវកោងដែលអ្នកបើកបរមិនអាចមើលឃើញយានផ្សេងៗទៀតបានក្នុងចម្ងាយ ១៥០ម៉ែត្រ
នៅជិតដល់កំពូលខ្ពស់និងនៅពេលចុះពីកំពូលខ្ពស់
នៅកន្លែងដែលមានសញ្ញាហាមបត់ត្រឡប់ក្រោយ
នៅលើទ្រូងផ្លូវឯកទិស៕