៧កន្លែងសំខាន់លើរាងកាយនេះ មិនគួរចាក់សាក់ឡើយ!
- 2020-05-20 01:47:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧កន្លែងសំខាន់លើរាងកាយនេះ មិនគួរចាក់សាក់ឡើយ!
ចន្លោះមិនឃើញ
សិល្បៈនៃការចាក់សាក់កំពុងមានភាពពេញនិយម ហើយក៏មានការទទួលស្គាល់ខ្លាំងណាស់ដែរ។ បើតាមស្ថិតិនៃការស្រាវជ្រាវនាពេលកន្លងមក បានបង្ហាញថា ៤៣% នៃអ្នកចាក់សាក់គឺដើម្បីបង្ហាញអំពីសេចក្ដីស្រឡាញ់ទៅកាន់ដៃគូ និង ៣៧% ចាក់សាក់ដើម្បីភាពស្រស់ស្អាតខ្លួនឯង។
ក្រុមអ្នកជំនាញ បានប្រាប់ថា មានផ្នែកខ្លះនៃរាងកាយ ដែលគ្រប់គ្នាគួរជៀសវាងក្នុងការចាក់រូបសាក់៖
១. កែងដៃ
កែងដៃគឺជាកន្លែងដែលពិបាកនឹងធ្វើឲ្យទឹកថ្នាំជាប់បានយូរ។ រឿងមួយទៀតគឺថា សាច់ត្រង់កែងដៃមានសភាពរាងក្រាស់ ដែលជាហេតុតម្រូវឲ្យប្រើកម្លាំងរាងខ្លាំងដើម្បីចាក់ឲ្យចេញជារូប។ ហើយប្រសិនបើអ្នកមិនផ្ដល់សំណើមនៅត្រង់កែងដៃឲ្យគ្រប់គ្រាន់ទេ នោះស្នាមសាក់នឹងងាយរលុបពណ៌ណាស់។
២. ក្លៀក
ចាក់សាក់នៅត្រង់ក្លៀក អាចជារឿងឈឺចាប់ខ្លាំង ហើយមនុស្សមួយចំនួនមិនអាចទ្រាំបានទេ។
៣. គ្រលាក់ជើង
ផ្នែកនេះងាយទទួលរងភាពរសើបខ្លាំង ហើយសម្បូរទៅដោយសរសៃប្រសាទ។ រាល់ពេលចាក់សាក់ អ្នកនឹងមានអារម្មណ៍ថាមិនមានផាសុកភាព។
៤. ប្រអប់ដៃ ម្រាមដៃ
ស្នាមសាក់នៅប្រអប់ដៃ ឬក៏ម្រាមដៃ មិនជាប់ពណ៌បានយូរឡើយ ព្រោះវាជាផ្នែកនៃរាងកាយដែលមនុស្សប្រើប្រាស់ញឹកញាប់ ហើយងាយនឹងត្រូវពន្លឺថ្ងៃ។
៥. ឆ្អឹងជំនី
បន្ទាប់ពីសាច់ក្លៀក ឆ្អឹងជំនីគឺជាកន្លែងដែលងាយឈឺចាប់ជាងគេ។ ពេលចាក់ហើយ ក៏នៅតែមានអាការៈឈឺចាប់ដែរ ជាពិសេសចំពោះស្ត្រីដែលត្រូវពាក់អាវក្នុង។
៦. ផ្ទៃមុខ
បើតាមអ្នកជំនាញផ្នែកសាក់ បានឲ្យដឹងថា ស្នាមសាក់នៅលើមុខធានាជាប់ពណ៌ល្អបានតែ ២ ទៅ ៣ឆ្នាំប៉ុណ្ណោះ។
៧. កជើង ឬស្មងជើង
ការចាក់សាក់នៅត្រង់ចំណុចនេះក៏មានសភាពឈឺចាប់ប្រហាក់ប្រហែលនឹងការចាក់សាក់នៅលើឆ្អឹងជំនីផងដែរ។ មួយវិញទៀត ផ្នែកទាំងនេះងាយកកិតនឹងស្បែកជើង និងស្រោមជើង ដែលជាហេតុនាំឲ្យស្នាមសាក់ជាប់ពណ៌ភ្លឺមិនបានយូរនោះទេ៕