ក្រសួងបរិស្ថាន ទទួលប្រព័ន្ឋឌីជីថលស្វ័យត្រួតពិនិត្យតាមដានគុណភាពបរិស្ថាន

  • 2020-05-20 01:55:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលប្រព័ន្ឋឌីជីថលស្វ័យត្រួតពិនិត្យតាមដានគុណភាពបរិស្ថាន ពីទីតាំងប្រភពបំពុល ពីលោក Guo Yanping ប្រធានក្រុមហ៊ុន GUOAO (Cambodia) Environmental Engineering Co., Ltd ។ ពិធីប្រគល់​នេះ​ធ្វើ​ឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នា២០២០។

រូបភាព៖ ក្រសួងបរិស្ថាន
លោក សៅ សុភាព បានលើកឡើងថា ក្រសួងបរិស្ថាន បានផ្តល់ឱ្យក្រុមហ៊ុននេះ ផ្តល់សេវាបំពាក់ប្រព័ន្ឋឌីជីថលស្វ័យត្រួតពិនិត្យតាមដានគុណភាពបរិស្ថាន ពីដំណើរការប្រព្រឹត្តកម្មសំណល់រាវ និងការបញ្ចេញឧស្ម័នពីបំពង់ផ្សែង។ ជាមួយគ្នានេះ លោកបានបន្ថែមថា ប្រព័ន្ធគ្រប់គ្រង និងបញ្ជូនទិន្នន័យដោយស្វ័យប្រវត្តិ នឹងមានការតម្លើង ដើម្បីតាមដានដល់រោងចក្រសហគ្រាសដែលមានសក្តានុពលបំពុលបរិស្ថានផងដែរ។

ប្រព័ន្ឋឌីជីថលស្វ័យត្រួតពិនិត្យតាមដានគុណភាពបរិស្ថានពីទីតាំងប្រភពបំពុលនឹងបំពេញការងារសំខាន់ៗ ដូចជា៖

  • តាមដានស្ថានភាពកំពុងដំណើរការប្រព្រឹត្តកម្មសំណល់ រាវ នូវប្រភពបំពុល និងភាពមិនប្រក្រតី នៃអាងប្រព្រឹត្តកម្មសម្អាតមិនគោរពតាមគោលការណ៍បច្ចេកទេស សំដៅធានាថាលទ្ធផលនៃដំណើរប្រព្រឹត្តិកម្មសំណល់រាវរបស់ប្រភពបំពុលប្រកបដោយតម្លាភាព។

  • តាមរយៈការផ្តល់សញ្ញា ឬទិន្នន័យដោយឧបករណ៍ស្វ័យប្រវត្តិ ក្រសួងបរិស្ថានអាចចាត់វិធានការទប់ស្កាត់ការបំពុលបរិស្ថានទាន់ពេលវេលា ដល់ប្រភពបំពុល ចំពោះភាពខ្វះខាតដំណើរការប្រព្រឹត្តកម្មសំណល់រាវរបស់ខ្លួន។

  • កាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយ នៃការចុះអធិការកិច្ចនៅប្រភពបំពុលនានា ដែលអាចកើតមាន

  • កាត់បន្ថយការរំខានដល់ម្ចាស់រោងចក្រ សហគ្រាសនានា ព្រមទាំងសំដែងពីភាពស្មោះត្រង់ និងតម្លាភាព ស្របតាមកំណែរទម្រង់ការងាររបស់ក្រសួងបរិស្ថាន ដោយប្រើប្រាស់ប្រព័ន្ឋអនឡាញ ពីមនុស្សច្រើនធ្វើការតិច មកមនុស្សតិចធ្វើការច្រើន ដើម្បីកាត់បន្ថយការចំណាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងអំឡុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;