ការ​ដាក់​ឈ្មោះ​ផ្លូវ ឬការ​ដាក់​លេខ​ផ្លូវ ត្រូវ​កំណត់​ដូចម្តេច​ខ្លះ?

  • 2020-05-21 04:02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​ច្បាប់​ស្តីពី​ផ្លូវ​ថ្នល់ បាន​ឲ្យដឹង​ថា ការ​ដាក់​ឈ្មោះ​ផ្លូវ ឬ​ការ​ដាក់​លេខ​ផ្លូវ​ត្រូវ​កំណត់​ដូចខាង​ក្រោម៖

១. ឈ្មោះ​ផ្លូវ​អាចដាក់​ជា​ឈ្មោះ​វីរបុរស ឥស្សរជន សប្បុរសជន ឈ្មោះ​ពី​ប្រវត្តិសាស្រ្ត ឈ្មោះ​តាម​ភូមិសាស្រ្ត​ធម្មជាតិ ឈ្មោះ​តាម​វប្បធម៌ ឈ្មោះពី​បរម​បុរាណ ឈ្មោះ​តាម​ទម្លាប់។

២. លេខផ្លូវ​ត្រូវ​ដាក់​តាម​វិធីសាស្រ្ត​១ ដែល​អាច​កំណត់​ច្បាស់លាស់​នូវ​ទីតាំង​ផ្លូវ ប្រភេទ​ផ្លូវ និង​អាទិភាព​ផ្លូវ។

៣. ឈ្មោះ​ផ្លូវ​ឬលេខ​ផ្លូវ ដែល​តភ្ជាប់​ទៅនឹង​ផ្លូវ​អន្តរជាតិ ត្រូវ​ដាក់​តាមការ​សម្រេច​ពី​រាជ​រដ្ឋាភិបាល។ ផ្លូវ​ដែល​តភ្ជាប់​ទៅ​នឹង​ផ្លូវ​អន្តរជាតិ ត្រូវ​ដាក់​ទាំង​ឈ្មោះ ទាំង​លេខផ្លូវ​ក្នុង​ប្រទេស និង​ទាំងឈ្មោះ ទាំង​លេខ​ផ្លូវ​អន្តរជាតិ។

បែបបទ​និង​នីតិវិធី​នៃការ​ដាក់​ឈ្មោះ​ផ្លូវ ឬ​លេខផ្លូវ និង​ការ​កែប្រែ​ឈ្មោះ​ផ្លូវ ឬលេខ​ផ្លូវ​ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ៕

អត្ថបទថ្មី
;