ក្រសួងបើកវគ្គបណ្ដុះបណ្ដាលតាមអនឡាញ ដើម្បីបង្កើនចំណេះដឹងពីការផ្សព្វផ្សាយព័ត៌មានបរិស្ថាន

  • 2020-05-22 01:22:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានដឹកនាំកិច្ចប្រជុំ ការពង្រឹងសមត្ថភាពការផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងបរិស្ថាន តាមរយៈប្រព័ន្ធអនឡាញ (ZOOM Meeting) ដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងព្រៃឈើ និងថាមពល ការហូរច្រោះដី និងវិធីសាស្រ្ដទប់ស្កាត់ការហូរច្រោះនៃដី។ កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

រូបភាព៖ ក្រសួងបរិស្ថាន
លោកអគ្គនាយក ក៏បានណែនាំថា មន្រ្តីការិយាល័យផ្សេងៗនៃមន្ទីរបរិស្ថានរាជធានីខេត្ត អាចចូលរួមវគ្គបណ្ដុះបណ្ដាលជាមួយអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តាមរយៈអនឡាញរៀងរាល់សប្ដាហ៍បាន តាមរយៈប្រព័ន្ធ ZOOM Meeting។ ជាមួយគ្នានេះ ក្រុមការងារនៃនាយកដ្ឋានផ្សព្វផ្សាយ និងព័ត៌មានបរិស្ថាន បានចូលរួមធ្វើបទបង្ហាញការសរសេរសេចក្តី​រាយការណ៍ព័ត៌មាន បន្ថែមទៀត។ លោក ខ្វៃ អាទិត្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថាការផ្សព្វផ្សាយមានសារៈសំខាន់ ជាពិសេសការផ្សព្វផ្សាយព័ត៌មានបរិស្ថាន ដែលជាមធ្យោបាយផ្តល់នូវព័ត៌មាន និងបង្កើនចំណេះដឹងបរិស្ថានដល់សាធារណជន ឱ្យមានការគិតគូរខ្ពស់ក្នុងសកម្មភាពមេត្រីបរិស្ថាន។

លោក ខ្វៃ អាទិត្យា បានលើកឡើងពីចំណុចសំខាន់នៃតួនាទីនៃជនបង្គោលព័ត៌មាន និងរបៀបធ្វើការអត្ថធិប្បាយលើសេចក្តីរាយការព័ត៌មាន ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានបរិស្ថាន ឱ្យបានកាន់តែទូលំទូលាយ ធ្វើឱ្យមានការផ្លាស់ប្តូរទម្លាប់វិជ្ជមានចំពោះកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

សូមបញ្ជាក់ថានៅក្នុងវេទិកា បន្ទាប់ពីមានបទបង្ហាញនីមួយ”មានសំណួរ-ចម្លើយ រវាងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃនាយកដ្ឋានព័ត៌មាន និងមន្ទីរបរិស្ថានរាជធានី ខេត្តទាំ២៥ បន្ថែមទៀត ទាក់ទងនឹងចំណេះដឹងនៃការរាយការណ៍ព័ត៌មាន និងការងារប្រតិបត្តិបង្កើនចំនេះដឹង និងផ្សព្វផ្សាយព័ត៌មានបរិស្ថានផងដែរ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;