បើកបរ​រាល់ថ្ងៃ ដឹងពី​របៀប​ប្រើប្រាស់​គន្លង​ផ្លូវឬនៅ?

  • 2020-05-22 04:20:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​មាត្រា១០ នៃច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ឱ្យដឹង​ថា នៅលើ​គន្លងផ្លូវ​តម្រូវ​សម្រាប់​យានជំនិះ​ប្រភេទ​ណាមួយ អ្នកបើកបរ​យាន​ជំនិះ​ប្រភេទ​ដទៃមិនត្រូវ​បើកបរ​ចូលក្នុង​គន្លងនេះទេ លើកលែង​តែ​ត្រូវចាកចេញ​ ឬចូល​ទៅក្នុងគន្លង​ផ្លូវ​របស់​ខ្លួន។

នៅលើ​ទ្រូងផ្លូវ​ដែល​មានទិសចរាចរណ៍​ពីរ ហើយ​មាន​គំនូស​បែងចែក​ទ្រូងផ្លូវ អ្នក​បើកបរ​ត្រូវ​ប្រកាន់​យក​ចំណែកផ្លូវខាងស្តាំ។

នៅលើ​ទ្រូង​ផ្លូវ​ឯកទិសដែលមាន​គន្លង​ផ្លូវពីរ ឬច្រើន អ្នកបើកបរ​ត្រូវប្រកាន់​យកគន្លងផ្លូវ​ខាងស្តាំ​បំផុត។ ក្នុងករណី​មានចរាចរណ៍​ចង្អៀត​ខ្លាំង អ្នកបើកបរ​អាចបើកបរ​បាន​លើគ្រប់គន្លងផ្លូវ។

នៅលើ​ទ្រូងផ្លូវ​ដែលមាន​ទិសចរាចរណ៍ពីរផ្ទុយគ្នា ហើយ​នៅលើ​ចំណែកផ្លូវ​នៃទិសនីមួយៗ​ដែលមាន​គន្លងផ្លូវពីរឬច្រើន អ្នកបើកបរ​ត្រូវប្រកាន់​យកគន្លងផ្លូវខាងស្តាំ​បំផុត។ ក្នុងករណីមាន​ចរាចរណ៍​ចង្អៀតខ្លាំង អ្នកបើកបរអាច​បើកបរ​បាន​លើគ្រប់គន្លងផ្លូវ​តាមទិសចរាចរណ៍។

ក្នុងករណី​មានចរាចរណ៍​ចង្អៀតខ្លាំង ដូចមាន​ចែងនៅកថាខណ្ឌ៣ និង​កថាខណ្ឌ៤ ខាងលើ យានជំនិះ​នៅក្នុងគន្លងណាមួយ​លឿនជាង​យានជំនិះ​នៅក្នុងគន្លងណាមួយ​ទៀត មិនចាត់ទុកជាការជែងឡើយ។ ចំពោះ​អ្នកបើកបរ​យានជំនិះ​ដែលមាន​ទម្ងន់សរុប​លើសពី ៣,៥តោន ត្រូវ​ប្រកាន់​យកគន្លងផ្លូវខាងស្តាំ​ជានិច្ច លើកលែងមានការបត់ឆ្វេង ឬនៅពេលជែង​អាចប្រើប្រាស់​គន្លងផ្លូវផ្សេងទៀតបាន។ ដោយឡែក​នៅក្នុងទីប្រជុំជន ការប្រើប្រាស់​ទ្រូងផ្លូវត្រូវកំណត់​ដោយប្រកាស​របស់​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន៕

អត្ថបទថ្មី
;