ដាណឺម៉ាក ប្រើកម្មវិធី Zoom ភ្ជាប់ជាមួយផ្ទាំង LED យក្សឲ្យអ្នកគាំទ្រឃើញមុខកីឡាករ
- 2020-05-29 09:14:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាណឺម៉ាក ប្រើកម្មវិធី Zoom ភ្ជាប់ជាមួយផ្ទាំង LED យក្សឲ្យអ្នកគាំទ្រឃើញមុខកីឡាករ
ចន្លោះមិនឃើញ
ក្របខណ្ឌលីគកំពូលប្រទេស ដាណឺម៉ាក បានត្រឡប់មកបន្តការប្រកួតជាថ្មីដើម្បីបញ្ចប់រដូវកាលដែលនៅសល់។
រឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតត្រង់ថា ប្រធានលីគប្រទេសតំបន់អឺរ៉ុបមួយនេះ បានអនុញ្ញាតឲ្យបំពាក់នូវប្រព័ន្ធអ៊ីនធើណិតលើទីលាន ដោយភ្ជាប់កម្មវិធី ខលវីដេអូ Zoom ជាមួយផ្ទាំង LED ដ៏ធំពាសពេញកីឡដ្ឋាន Ceres Park ដើម្បីឲ្យអ្នកគាំទ្រ បានឃើញមុខនិងសកម្មភាពកីឡាករសំណព្វចិត្តពួកគេ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លក្ខខណ្ឌដែលអាចចូល Log-in មើលបានគឺ ធម្មតាសាមញ្ញៗ(free tickets) មានន័យថា អ្នកគាំទ្រគ្រាន់តែមានកម្មវិធី Zoom ហើយចូលទៅកាន់គណនីផ្លូវការរបស់ Danish Superliga គឺអាចអង្គុយទស្សនាបានដែលចំនួនច្រើនបំផុតគឺ ៥០ នាក់ក្នុងមួយផ្ទាំង LED ក្នុងនោះសរុប ១០ ០០០ នាក់កាលពីរសៀលថ្ងៃព្រហស្បតិទី ២៨ ខែឧសភា កន្លងទៅ។
ចំណែកឯដំណើការប្រកួតធ្វើឡើងធម្មតា តែគេបានបិទ(ប្លុក) Microphone អ្នកទស្សនាមិនឲ្យស្រែកហ៊ោបានតាមចិត្តនោះទេ មានន័យថា ឮតែសំឡេងចេញពីកីឡាករលើទីលានប៉ុណ្ណោះ។
រំឭកផងដែរថា Danish Superliga មិនបានអនុញ្ញាតឲ្យអ្នកគាំទ្រមកចូលកីឡដ្ឋានមើលផ្ទាល់នោះ ហើយកីឡាករប្រកួតគ្នា ក៏ត្រូវអនុវត្តវិធាន ដូចទៅនឹងលីគកំពូល អាល្លឺម៉ង់ Bundesliga ។ ចំណែកឯលទ្ធផលវិញក្រុម AGF Aarhus ប៉ះនឹងក្រុម Randers បញ្ចប់ទៅដោយលទ្ធផលស្មើគ្នាគឺ ១-១ ៕