ពេលលឺប្អូនប្រុសរបស់ George Floyd និយាយជាលើកដំបូង អ្នកធ្វើបាតុកម្មអាចនឹងកកឈាម
- 2020-06-03 02:33:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលលឺប្អូនប្រុសរបស់ George Floyd និយាយជាលើកដំបូង អ្នកធ្វើបាតុកម្មអាចនឹងកកឈាម
ចន្លោះមិនឃើញ
លោក Terrence Floyd ដែលត្រូវជាប្អូនប្រុសរបស់ George Floyd បានបង្ហាញមុខថ្លែងជាសាធារណៈលើកដំបូង កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ក្រោយការស្លាប់របស់បងប្រុសលោកកាលពីសប្តាហ៍មុន។
លោកបាននិយាយទៅកាន់ក្រុមអ្នកចូលរួម នៅកន្លែងដែលប៉ូលិសសង្កត់ជង្គង់លើ ក George Floyd ក្នុងក្រុង Minneapolis ថា ការធ្វើកុប្បកម្ម និងសកម្មភាពតវ៉ាហិង្សា នឹងមិនអាចឱ្យជីវិតបងប្រុសលោកវិលមកវិញឡើយ។
លោក Terrence Floyd បានលើកឡើងដូច្នេះថា៖ «ខ្ញុំដឹងថាអ្នកកើតទុក្ខ ប៉ុន្តែការកើតទុក្ខរបស់អ្នក បានត្រឹមតែពាក់កណ្តាលនៃភាពសោកសៅរបស់ខ្ញុំតែប៉ុណ្ណោះ។ អ្នកកំពុងតែធ្វើរឿងឥតប្រយោជន៍ ព្រោះវានឹងមិនអាចឱ្យបងប្រុសខ្ញុំវិលមកវិញឡើយ។ អ្នកធ្វើអ៊ីចឹង អាចនឹងធូរស្បើយអារម្មណ៍មួយពេល ប៉ុន្តែក្រោយមក អ្នកនឹងឆ្ងល់ពីអ្វីដែលអ្នកបានធ្វើ»។
លោកបន្តថា គ្រួសារលោកជាគ្រួសារស្ងប់ស្ងាត់។ «យើងពិតជាកើតទុក្ខ ប៉ុន្តែយើងមិនទៅធ្វើរឿងអ៊ីចឹង (បាតុកម្ម) ទេ»។
ជាមួយគ្នានេះ លោក Terrence Floyd បានបង្ហើបថា ឱ្យរកវិធីផ្សេងវិញក្នុងការប្រឆាំងនឹងការស្លាប់របស់ George Floyd ក្នុងនោះគឺលោកបានណែនាំឱ្យក្រុមអ្នកតវ៉ា អប់រំខ្លួនឯង ហើយពិចារណាជ្រើសរើសអ្នកដឹកនាំក្នុងការបោះឆ្នោតខាងមុខ៕