អាមេរិក រំលឹកពី​ព្រឹត្តិការណ៍​មួយ​ដែលចិន​បង្ក្រាប​អ្នកតវ៉ា​យ៉ាង​សាហាវ​ក្នុងប្រវត្តិសាស្រ្ត

  • 2020-06-05 01:45:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សេតវិមាន​បាន​រំលឹក​នូវព្រឹត្តិការណ៍​បង្ក្រាប​អ្នកតវ៉ាធ្វើឡើងដោយ​រដ្ឋាភិបាលចិន ដែលមិនអាចបំភ្លេចបាន​នៅទីលានធានអានមិន ក្នុងឆ្នាំ​១៩៨៩ ខណៈដែល​នៅអាមេរិក​កំពុង​រំារ៉ៃដោយការធ្វើបាតុកម្មគ្រប់កន្លែង។

លោកស្រី Kayleigh McEnany លេខាព័ត៌មាន​របស់​លោកប្រធានាធិបតី​ ដូណាល់ ​ត្រាំ បាន​ថ្លែង​កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០២០ ថា ការសម្លាប់​របស់​បក្សកុម្មុយនីស្តចិន ទៅលើជនស៊ីវិល​ដែលគ្មាន​អាវុធ គឺជាសោកនាដកម្មដែលមិន​បំភ្លេចបាន។

លោកស្រីបន្តថា អាមេរិក​បាន​អំពាវនាវឱ្យចិន​ធ្វើការគោរព​វិញ្ញាណក្ខន្ធ​ដល់អ្នក​ដែលបាត់បង់ជីវិត និង​ផ្តល់នូវតួលេខពេញលេញ​នូវ​ចំនួនអ្នកស្លាប់ អ្នកឃុំខ្លួន និង​អ្នកបាត់ខ្លួន ក្នុងព្រឹត្តិការណ៍បង្ក្រាបនៅ​ធានអានមិន កាលពីថ្ងៃទី៤ មិថុនា ១៩៨៩៕

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;