អបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា

  • 2020-06-05 08:50:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជាចូលរួមជាមួយពិភពលោក ប្រារព្ធ «ទិវាបរិស្ថានពិភពលោក ៥ មិថុនា»។ ប្រធានបទសកល នៅឆ្នាំ២០២០ នេះ ផ្តោតទៅលើ «ជីវៈចម្រុះ BIODIVERSITY» គឺដំណាងឲ្យពិភពលោកទាំងមូល ហើយដែលត្រូវបានប្រារព្ធឡើងនៅប្រទេសកូឡុំប៊ី ក្នុងភាពជាដៃគូរសហការរៀបចំជាមួយនឹងប្រទេសអាឡឺម៉ង់។ នៅទូទាំងភពលោក ប្រទេសជាង ១០០ រួមទាំងកម្ពុជា ផងដែរ បានចូលរួមប្រារព្ធទិវានេះ។

នៅឆ្នាំ២០២០នេះ ប្រធានបទសម្រាប់អបអរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា គឺ «អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា»។ យើងចូលរួមជាមួយរដ្ឋាភិបាល អភិរក្សជីវៈចម្រុះ សម្រាប់អនាគតយូរអង្វែង។

គួររំឭកថា នៅកម្ពុជា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៥ ខែមិថុនា ជា «ទិវាបរិស្ថានជាតិ» តាមរយៈអនុក្រឹត្យលេខ១៥ អនក្រ-បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦។ ជាមួយនឹងសេចក្តីអនុម័តនេះ ក្រសួងបរិស្ថាន បានប្រារព្ធទិវាបរិស្ថានជាតិ រួមជាមួយនឹងការប្រារព្ធទិវាបរិស្ថានពិភពលោក នៅថ្ងៃទី៥មិថុនា ជារៀងរាល់ឆ្នាំ៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;