ផ្សារ​ទំនើបអន្តរជាតិ​ដ៏ធំបំផុត​នៅខេត្តព្រះសីហនុ នឹងចេញ​ជារូបរាង​ឆាប់ៗនេះ

  • 2020-06-12 01:55:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្សារទំនើប​ Prince Mall លំដាប់អន្តរជាតិ​ដ៏ធំបំផុតនៅខេត្តព្រះសីហនុ ដែលបានកំពុងសាងសង់ជិតរួចរាល់ នឹងត្រូវ​ដាក់ឱ្យ​ដំណើរការគម្រោងទី១​ នាពេលដ៏ខ្លីខាងមុខនេះ ពោលគឺនឹងរូបរាងឡើង​នៅខែតុលា ឆ្នាំ​២០២០។

កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ​២០២០ លោក គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​ ក្នុង​ដំណើរ​ចុះពិនិត្យ​វឌ្ឍនភាព​នៃការ​សាសង់​ បាន​គាំទ្រ​ និង​លើក​ទឹកចិត្ត​ដល់​សកម្មភាព​វិនិយោគ​មួយនេះ។

រូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ
ក្នុងរង្វង់ទឹកប្រាក់វិនិយោគប្រមាណ​ ៤០០លានដុល្លារ សំណង់ផ្សារទំនេីបមួយនេះ​ បានចំណាយពេលសាងសង់រយៈពេល៤ឆ្នាំ លេីផ្ទៃដី​ ២២០០០ម៉ែត្រការ៉េ រួមបញ្ចូលទាំងអគារខុនដូ​ សណ្ឋាគារ​ផងដែរ​ ដែលបានវិនិយោគដោយ​ Prince Huan Yu Real Estate Group Co., Ltd។

អ្នកចាត់ការទូទៅបានឱ្យ​ដឹងថា​ តូប​ ហាង​ ប្រមាណ​ ៧០០​ កន្លែង​ ត្រូវបានអាជីវករជាវ​ សម្រាប់ដំណេីរការអាជីវកម្ម​ មានដូចជា​៖ ធនាគារ​, មជ្ឈមណ្ឌលពាណិជ្ជកម្ម​, កាហ្វេស្តាបាក់​, កាហ្វេអាម៉ាស្សូន​ ,​ ភេសជ្ជៈខយ​, រោងភាពយន្តទំនេីប​, សម្លៀកបំពាក់កីឡាម៉ាកអាឌីដាស​ , សម្លៀកបំពាក់ម៉ាកភេដដ្រូ​ និង​គម្រោងជាច្រេីនទៀតដែលនឹងត្រូវបញ្ចប់នាឆ្នាំ២០២២​ខាងមុខ៕

ប្រភព៖ ទទក

អត្ថបទថ្មី
;