វិធី​ធ្វើឲ្យ​មុខ​បាត់បឿ ​ចេញ​រាង​ V ដោយ​មិន​បាច់​វះកាត់

  • 2020-06-23 03:49:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​ស្រី​ចង់​បាន​ទម្រង់​មុខ V ព្រោះ​ស្អាត និង​មាន​ភាព​សិចស៊ី​ដូច​នារី​អឺរ៉ុប។ ដោយសារ​តែ​សម្រស់​ ធ្វើឲ្យ​គេ​សុខចិត្ត​ចំណាយ​ប្រាក់​ជាច្រើន​ទៅ​វះកាត់​ឲ្យ​បាន​ស្អាត​បែប​នោះ។ តែ កញ្ញា សូម​បង្ហាញ​ពី​វិធី​ធ្វើឲ្យ​មុខ​ស្លីម​រាង​អក្សរ V ដោយ​មិន​ចាំបាច់​ឆ្លងកាត់​មុខ​កាំបិត៖

១.ធ្វើ​លំហាត់​ប្រាណ​មុខ

វិធី​នេះ​ងាយ​ស្រួល និង​មិន​ចំណាយ​អ្វី​ទាំងអស់ ហើយ​ថែម​ទាំង​អាច​ធ្វើ​បាន​គ្រប់​ទីកន្លែង​ទៀត​ផង។ គ្រាន់តែ​ហា​មាត់ តែ​រៀង​ក្ដោប ដើម្បី​ឲ្យ​មុខ​ទាញ​ចុះ​ក្រោម។ (មើល​រូប)

២.ពាក់​ក្រវិល​វែង

អ្នក​មាន​ទម្រង់​មុខ​មូល ត្រូវ​ពាក់​ក្រវិល​ឲ្យ​វែង​ៗ ដើម្បី​ឲ្យ​មើល​ទៅ​ឃើញ​មុខ​រៀង​វែង​តាម​ក្រវិល​ដែរ។

៣.ប្ដូរ​ពណ៌​សក់

ស​ក់ពណ៌​ផ្សេង​ៗ​មិន​អាច​ជួយ​ឲ្យ​ទម្រង់​មុខ​នារី​ឃើញ​វែង​ឡើយ មានតែ​ស​ក់ពណ៌​ខ្មៅ​ប៉ុណ្ណោះ​ដែល​អាច​ជួយ​ឲ្យ​មុខ​មើល​ទៅ​វែង​បាន ព្រោះ​ពណ៌​ខ្មៅ​នេះ​បាន​គ្រប់​ដណ្ដប់ធ្វើឲ្យ​ងងឹត ទើប​ធ្វើឲ្យ​ទម្រង់​មុខ​លេចចេញ​មក​បាន។

៤.កែប្រែ​ឥរិយា

ឈរ​ឲ្យ​ត្រង់​មិន​ត្រឹមតែ​ជួយ​ឲ្យ​រូបរាង​ស្រ្តី​ស្រឡូន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​ជួយ​ឲ្យ​ទម្រង់​មុខ​ចេញ​ជា​រៀង​អក្សរ V ផង​ដែរ។ ជាពិសេស​អ្នក​មាន​បឿក​ក ពិតជា​អាច​ជួយ​បាន។

៥.របប​អាហារ​ជៀសវាង​អំបិល និង​ស្ករ​ច្រើន

របប​អាហារ​អ្នក​ជាដើម​ហេតុ​ធ្វើឲ្យ​មុខ និង​ចង្កា​សម្បូរ​ជាតិ​ខ្លាញ់។ ដូចនេះ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប្រៃ និង​ផ្អែម​ជ្រុល​គឺ​ពិតជា​មិន​ល្អ​ឡើយ គប្បី​ញ៉ាំ​ផ្លែឈើ​ជំនួស​វិញ៕

ប្រភព៖ Therichest ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទថ្មី
;