ចម្ងាយ​ជិត២០ ​ម៉ែត្រ​ Fabinho ​ស៊ុត​ចូល​គ្មាន​ខុស​ ​ក្នុង​ជំនួប​រវាង​ ​ហង្ស​ក្រហម​ប៉ះ​នឹង​ស្ទាំង​ខៀវ

  • 2020-06-25 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ជំនួប​រវាង​​ក្រុម ហង្ស​ក្រហម​ Liverpool ប៉ះ​នឹង​ស្ទាំង​ខៀវ Crystal Palace ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល Fabinho ​បាន​ជាប់​ជា កីឡាករ​​ល្អ​បំផុត​​ប្រចាំ​ការ​ប្រកួត។

រូបថត៖ GettyImage
​​គ្រាប់​បាល់​ចម្ងាយ​ជិត ២០ ម៉ែត្រ​របស់​ Fabinho ​ជាគ្រាប់​ទី ៣ ក្នុង​ចំណោម​គ្រាប់​ឈ្នះ ៤-០ លើ​ក្រុម​ស្ទាំង​ខៀវ ជួយ​ឲ្យ Liverpool យក​បាន ៣ ពិន្ទុ​បន្ថែម​។

​ពេលនេះ Liverpool ត្រូវ​ការ​តែ ២ ពិន្ទុ​ទៀត​ប៉ុណ្ណោះ គឺអាច​​លើក​ពាន Premier League រដូវកាល ២០១៩-២០២០។

បញ្ជាក់​ដែរ​ថា៖ តារាង​បាល់​ទាត់​ ​តំបន់​ប៉េណាល់​ទី​ (ក្នុង​ប្រអប់) មាន​ចម្ងាយ​ប្រមាណ​ជា ១៦ ម៉ែត្រ​ ដូច​នេះ​បើ​ទោះ​ជា​គេ​មិន​ទាន់​ចេញ​តួលេខ​ច្បាស់ ប៉ុន្តែ​គ្រាប់​បាល់​យប់​មិញ​នោះ​គឺ​ប្រហាក់​ប្រហែល​នឹង ២០ ម៉ែត្រ​នោះ​ហើយ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;