Toyota ប្រកាសចេញឡាន Corolla ជាប្រភេទ SUV ខ្នាតតូច ជាផ្លូវការ

  • 2020-07-09 03:46:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


Toyota បាន​ប្រកាស​ចេញ​រថយន្ត​ SUV ខ្នាត​តូច​ថ្មី​សម្រាប់​លក់​លើ​ទីផ្សារ​ប្រទេស​ថៃ​មុន​គេ ដែល​ជា​ម៉ូដែល Toyota Corolla Cross ដែល​មាន​ផលិត​ឡើង​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ TGNA-C ថ្មី​របស់​ក្រុមហ៊ុន។

រូបរាង​ខាង​មុខ​របស់​ Corolla Cross មើល​ទៅ​ស្រដៀង​នឹង​ Corolla ប្រភេទ​ផ្សេង​ទៀត​ដែរ ជា​ពិសេស​ត្រង់​អំពូល​ភ្លើង LED ដែល​មាន​ស្រួច។ ចំណែក​ផ្នែក​ខាង​ក្រោយ​ហាក់​កាត់​ទៅ​រថយន្ត Toyota RAV4 ជំនាន់​ថ្មី​ទៅ​វិញ។ ឯ​ផ្នែក​ខាង​ក្នុង​វិញ​មាន​លក្ខណៈ​ស្រដៀង​នឹង Corolla ប្រភេទ Hatchback គឺ​មាន​អេក្រង់​ Touchscreen ទំហំ​ធំ​នៅ​ចំ​កណ្ដាល ​និង​មាន​កុងទ័រ​ឌីជីថល​ជា​ដើម។

Corolla Cross ដែល​លក់​នៅ​ប្រទេស​ថៃ មាន​ជម្រើស​ម៉ាស៊ីន ១,៨លីត្រ កម្លាំង ១៤០សេះ ដែល​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​មុខ។ វា​ក៏​មាន​នូវ​ជម្រើស​ម៉ាស៊ីន​ Hybrid ដែល​គួប​ផ្សំ​ដោយ​ម៉ាស៊ីន​សាំង​ចំណុះ ១,៨លីត្រ កម្លាំង ៩៨សេះ ជា​មួយ​នឹង​ម៉ូទ័រ​អគ្គិសនី​មួយ​ដែល​ផលិត​កម្លាំង​បាន ៧២សេះ​បន្ថែម​ទៀត។

ការ​លក់​រថយន្ត Corolla Cross នេះ​នឹង​ចាប់​ផ្ដើម​មុន​គេ​ក្នុង​ប្រទេស​ថៃ ចាប់​ពី​ខែ​កក្កដា​នេះ ហើយ​ Toyota ក៏​មាន​គម្រោង​បញ្ចេញ​លក់​វា​នៅ​​លើ​ទីផ្សារ​ដទៃ​ទៀត​ផង​ដែរ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

;