ក្នុងករណីណាខ្លះ ដែលអាជ្ញាធរនៃរដ្ឋម្ចាស់ផ្ទះ អាចសម្រុកចូលក្នុងស្ថានកុងស៊ុលរបស់ប្រទេសដទៃបាន?
- 2020-07-27 07:12:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្នុងករណីណាខ្លះ ដែលអាជ្ញាធរនៃរដ្ឋម្ចាស់ផ្ទះ អាចសម្រុកចូលក្នុងស្ថានកុងស៊ុលរបស់ប្រទេសដទៃបាន?
ចន្លោះមិនឃើញ
អាជ្ញាធរនៃរដ្ឋម្ចាស់ផ្ទះ មិនអាចចូលទៅក្នុងភាគណាមួយនៃទីប៉ុស្តិ៍កុងស៊ុល ដែលប៉ុស្តិ៍កុងស៊ុលប្រើប្រាស់ដាច់មុខសម្រាប់ការងាររបស់ខ្លួនឡើយ លើកលែងតែមានការយល់ព្រមពីប្រធានប៉ុស្តិ៍កុងស៊ុល ឬពីជនដែលប្រធានប៉ុស្តិ៍កុងស៊ុលបានចាត់តាំង ឬពីប្រធានបេសកកម្មទូតនៃរដ្ឋដាក់កុងស៊ុល។ ក៏ប៉ុន្តែការយល់ព្រមពីប្រធានប៉ុស្តិ៍កុងស៊ុលអាចត្រូវសន្មតថាបានទទួលក្នុងករណីអគ្គិភ័យ ឬមហន្តរាយផ្សេងទៀតដែលតម្រូវឱ្យមានវិធានការណ៍ការពារជាបន្ទាន់។
បណ្តាទីប៉ុស្តិ៍កុងស៊ុលគ្រឿងសង្ហារឹម និងទ្រព្យសម្បត្តិនៃប៉ុស្តិ៍កុងស៊ុល ក៏ដូចជាមធ្យោបាយដឹកជញ្ជូនរបស់ប៉ុស្តិ៍កុងស៊ុល មិនអាចធ្វើជាកម្មវត្ថុនៃកំណែនសម្រាប់កិច្ចការពារជាតិ ឬការប្រើប្រាស់ជាសាធារណៈតាមរូបភាពណាមួយឡើយ។ បើសិនជាចាំបាច់ត្រូវមានការដកហូតទ្រព្យសម្បត្តិសម្រាប់គោលបំណងនេះ គេត្រូវចាត់វិធានការសមស្រប ដើម្បីជៀសវាងកុំឱ្យមានឧបសគ្គដល់ការបំពេញមុខងារកុងស៊ុល ហើយប្រាក់សំណង នឹងត្រូវបានប្រគល់ជូនទៅរដ្ឋដាក់កុងស៊ុលវិញ ឱ្យបានរួសរាន់ និងគ្រប់គ្រាន់៕
ដកស្រង់ចេញពី៖ ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីទំនាក់ទំនងកុងស៊ុល