ក្រុមហ៊ុនចំនួន ៥នៅកម្ពុជា ទទួលបានការអនុញ្ញាតឱ្យនាំចេញផ្លែចេកទៅចិន
- 2020-07-31 02:09:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនចំនួន ៥នៅកម្ពុជា ទទួលបានការអនុញ្ញាតឱ្យនាំចេញផ្លែចេកទៅចិន
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ រដ្ឋបាលគយប្រទេសចិន បានសម្រេចអនុញ្ញាតក្រុមហ៊ុន Sing He Yi Agriculture Co., Ltd និង ក្រុមហ៊ុនកសិកម្មផ្សេងទៀតសរុបចំនួន៥ ជាសហគ្រាសចម្ការ និង រោងចក្រវេចខ្ចប់ នាំចេញផ្លែចេកនៃប្រទេសកម្ពុជាទៅកាន់ប្រទេសចិនលើកទី៤។
រហូតមកដល់បច្ចុប្បន្ននេះ ចម្ការចេកក្នុងប្រទេសកម្ពុជាដែលបានចុះឈ្មោះមានចំនួនរហូតដល់ ១៥ ក្រុមហ៊ុន។ ការដាំដុះដំណាំចេកមានចំនួនជាង ៨០០០ ហិកតា និងមានរោងចក្រវេចខ្ចប់ចំនួន ២១ កន្លែង ដោយនេះបានជួយលើកកម្ពស់យ៉ាងល្អប្រសើរលើសមត្ថភាពកែច្នៃផលិតកម្ម ទម្រង់នៃការនាំចេញ និងការប្រកួតប្រជែងរបស់ដំណាំចេកនៅក្នុងប្រទេសកម្ពុជា៕
ប្រភព៖ ស្ថានទូតចិនប្រចាំកម្ពុជា