៉៉៉ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពច្រកចេញចូលតែមួយ ជាប់ពានសេវាកម្មល្អប្រចាំឆ្នាំ

  • 2020-08-06 10:24:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


"ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពច្រកចេញចូលតែមួយ" (One Window Service Unit Service Delivery Management Information System) ដែលជាប្រព័ន្ធស្វ័យប្រវត្តិកម្មទំនើបរបស់ក្រសួងមហាផ្ទៃជាប់ ពានរង្វាន់សេវាកម្មរដ្ឋបាលអេឡិចត្រូនិចល្អប្រចាំឆ្នាំ ២០២០ នៃកម្មវិធី Cambodia ICT Awards 2020 ដែលរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

តំណាងក្រសួងមហាផ្ទៃ និងអភិបាលខេត្តកំពង់ចាមទទួលពានរង្វាន់
**"ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពច្រកចេញចូលតែមួយ"** នេះត្រូវបានរៀបចំ និងគ្រប់គ្រងដោយអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ និងត្រូវបានអនុវត្តន៍សាកល្បងមុនគេនៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម៕

អត្ថបទ៖ លន ហ្សាឌីណា

;