រកឃើញថ្មី៖ មេភេរវក អូសាម៉ា ប៊ីន ឡាឌីន ​ប្រើកូដ​សម្ងាត់​ក្នុងវីដេអូ​ក្តៅសាច់

  • 2020-09-07 09:12:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឯកសារ​ថ្មីមួយដែលមានចំណងជើងថា «Bin Laden’s Hard Drive» ចេញផ្សាយដោយ National Geographic បាន​បង្ហាញ​ថា មេដឹកនាំភេរវកម្មអាល់កៃដា គឺ អូសាម៉ា ​ប៊ីន ឡាឌីន អាច​នឹង​ប្រើកូដសម្ងាត់​ ដាក់​នៅក្នុងវីដេអូក្តៅសាច់ ដើម្បីទាក់ទងជាមួយ​គូកនភេរវកដទៃទៀត។

​គួររំលឹក​ថា ប៊ីន ឡាឌីន ដែលជា​មេរៀបចំ​ផែនការវាយប្រហារអគារអាមេរិក ថ្ងៃ១១កញ្ញា ត្រូវ​បានទ័ពម៉ារីនអាមេរិក បាញ់សម្លាប់​នៅក្នុងប្រទេសប៉ាគីស្ថាន កាលពីឆ្នាំ​២០១១។ មេភេរវករូបនេះ ត្រូវបាន​រកឃើញ​ថា មានវីដេអូរឿងបែបយុវជន និងរូបភាពអាសអាភាស។

​ប៊ីន ឡាឌីន មិនហ៊ាន​ប្រើប្រាស់​អ៊ីមែលក្នុងការទាក់ទងជាមួយពួកភេរវកដទៃទៀត ព្រោះតែមិនជឿទុកចិត្ត។ ភាគ​ច្រើននៃទំនាក់ទំនងរបស់​ ប៊ីន ឡាឌីន ជាមួយពិភពខាងក្រៅ ធ្វើឡើងតាមរយៈអ្នករត់សំបុត្រ។

យ៉ាងណាមិញ បើតាមឯកសារថ្មីខាងលើនេះ បានអះអាងថា ប៊ីន ឡាឌីន បាន​លាក់សារ​សម្ងាត់ក្នុងវីដេអូរឿងក្តៅសាច់ ដើម្បី​កុំឱ្យសត្រូវងាយស៊ើបដឹង ព្រោះ​ ប៊ីន ឡាឌីន ត្រូវគេជឿជាក់ថា គាត់​គឺ​ជាមនុស្សដែល​ស្អប់​នឹង​វីដេអូរឿង​បែបនេះ។

គួរកត់សម្គាល់​ដែរថា ការលើកឡើងថា ប៊ីន ឡាឌីន ប្រើកូដក្នុងវីដេអូក្តៅសាច់នោះ ក៏ត្រូវបានគេជជែកមិនយល់ស្របផងដែរ។ គាត់មិនមាន​ការប្រើប្រាស់​អ៊ីនធើណែត ឬកុំព្យូរទ័រនោះទេ ប៉ុន្តែគាត់មាន​ទូរទស្សន៍ច្រើន។ ម្យ៉ាងទៀត ផ្ទះដែល​គាត់​រស់នៅ មាន​ប្រហែល​ចំនួន ២២ផ្ទះឯណោះ ដូច្នេះ គេមិនដឹងថាតើគាត់លាក់ និងមើលវីដេអូនោះ នៅទីណាឱ្យពិតប្រាកដនោះទេ៕

ប្រភព៖ Dailymail

អត្ថបទថ្មី
;