៦ប្រទេសហើយ ដែលបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីដទីមួយក្នុងលោក ពីរុស្ស៊ី

  • 2020-09-30 07:46:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី៣០កញ្ញានេះ អេហ្ស៊ីបបាន​ក្លាយ​ជាប្រទេសទី៦ ដែលបានចុះកិច្ចព្រមព្រៀងទិញ​វ៉ាក់សាំងប្រឆាំងកូវីដ១៩ Sputnik V ពី​ប្រទេសរុស្ស៊ី។ នេះបើតាមការប្រកាស​របស់​មូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (RDIF)។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

RDIF បានចុះកិច្ចព្រមព្រៀងជាមួយ Pharco ដែលជា​ក្រុមហ៊ុនឱសថឈានមុខគេ​របស់អេហ្ស៊ីប ក្នុងការផ្គត់ផ្គង់​វ៉ាក់សាំងប្រមាណ ២៥លានដូស។ ប្រជាជន ២៥% នៃប្រទេសអេហ្ស៊ីប នឹង​អាចទទួលបាន​វ៉ាក់សាំងនេះ។

សូមជម្រាប​ថា ប្រទេស​ចំនួន ៥ទៀត ដែលបានចុះកិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ Sputnik V ពីរុស្ស៊ី រួមមាន៖ ម៉ិកស៊ីកូ (៣២លានដូស), ប្រេស៊ីល (នឹងបង្កើនដល់ ៥០លានដូស), ឥណ្ឌា (១០០លានដូស), អ៊ូបេគីស្ថាន (នឹងបង្កើនដល់ ៣៥លានដូស) និង នេប៉ាល់ (២៥លានដូស)។

គិតមកដល់ពេលនេះ ជាង ៥០ប្រទេសហើយ ដែល​បាន​ដាក់ពាក្យទិញវ៉ាក់សាំង Sputnik V ពីរុស្ស៊ី ដោយប្រទេស​ទាំងនោះស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា, អាស៊ី, អាមេរិកឡាទីន និងអឺរ៉ុបផងដែរ។

គួររំលឹក​ថា វ៉ាក់សាំងរុស្ស៊ី Sputnik V ត្រូវបាន​ចុះបញ្ជី​អនុញ្ញាត​ឱ្យប្រើប្រាស់​កាលពីថ្ងៃទី១១ ខែសីហា ដែល​ធ្វើឱ្យវា​ក្លាយជា​វ៉ាក់សាំងប្រឆាំង​មេរោគកូវីដ១៩ ទីមួយ​ក្នុងពិភពលោក។ បន្ទាប់មកនៅថ្ងៃទី៧ ខែកញ្ញា រុស្ស៊ី បាន​ប្រកាស​បញ្ចេញ​វ៉ាក់សាំងនេះ​ឱ្យ​ចរាចរជាសាធារណៈ។

ប្រភព៖ Prnewswire

អត្ថបទថ្មី
;