ក្រសួងអប់រំ ត្រៀមបោះពុម្ពសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាព

  • 2020-10-23 06:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និង​កីឡា កាលពីថ្ងៃទី ២២ តុលា ២០២០ បាន​រៀបចំ​ពិធី​បិទ​កិច្ច​ប្រជុំ​ពិនិត្យ​បញ្ចប់​ស្ដីពី​ខ្លឹមសារ សេចក្ដី​ព្រាង​សៀវភៅ​សិក្សា​គោល​មុខវិជ្ជា​អប់រំ​សុខភាព សម្រាប់​ថ្នាក់​ទី ២,៥,៨ និង​ថ្នាក់​ទី១១ ដែល​បាន​ពិភាក្សា​រយៈ​ពេល​ពីរ​ថ្ងៃ​កន្លង​មក​នេះ​លើ​ការងារ​បច្ចេកទេស​មួយ​ចំនួន​ដើម្បី​បញ្ចប់​ខ្លឹមសារ​លើ​សេចក្ដី​ព្រាង​នេះ និង​ត្រៀម​បោះពុម្ព​ជា​សៀវភៅ​សិក្សា​គោល​សម្រាប់ ការ​បង្រៀន និង​រៀន​នៅ​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់​ជាតិ​នៅ​ពេល​ខាង​មុខ។

ពិធី​បិទកិច្ចប្រជុំនេះត្រូវបានរៀបចំឡើង​ក្រោមអធិបតីភាព​លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និងកីឡា ក្នុង​ឱកាស​បិទ​នេះ​លោកជំទាវបានមានប្រសាសន៍​ថ្លែង​អំណរគុណ ដល់ដៃគូអភិវឌ្ឍ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ជួយ​លើក​កម្ពស់​សុខភាព​សិក្សា​កន្លង​មក។ លោកជំទាវទាវបានបន្តថា ដោយសារ​ស្ថានភាព​កូវីដ-១៩ និង​ទឹកជំនន់​ផងនោះ យើង​ត្រូវ​តែ​ចូលរួម​សហការ​គ្នា​ពន្លឿន​ការងារ​នេះ និង​ស្វែងរក កៀរគរ​ដៃគូនានា​ដើម្បី​ជួយ​ឧបត្ថម្ភ​រៀបចំ​ជា​សៀវភៅ​សិក្សា​គោល​នេះ​ឡើង។

សូម​បញ្ជាក់​ថា កាល​ពី​ឆ្នាំ២០១៩​កន្លង​ទៅ​នេះ ក្រសួង​អប់រំ ​បាន​បិទ​បញ្ចប់​ស្ដីពីខ្លឹមសារសេចក្ដីព្រាង​សៀវភៅ​សិក្សា​គោល មុខវិជ្ជា​អប់រំ​សុខភាព​សម្រាប់​ថ្នាក់​ទី​១,៤,៧ និង​ថ្នាក់​ទី១០ រួច​ហើយ​ដែរ៕

ប្រភព៖ MoEYS Cambodia

អត្ថបទថ្មី
;