រាជរដ្ឋាភិបាល​ អនុម័ត​គម្រោង​វារីអគ្គិសនី​ស្ទឹងតាតៃ និង​គម្រោង​ខ្សែបណ្តាញ​បញ្ជូន​ទៅព្រំដែនថៃ និងឡាវ

  • 2020-10-23 07:19:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី​​ក្រោមអធិបតីភាព​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០២០ បាន​អនុម័ត​ទាំងស្រុង​លើ «គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អនុភាព​១៥០មេហ្គាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងនិងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ»។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាលកម្ពុជា បាន​បង្ហាញខ្លឹមសារ​នៃគម្រោងនេះដូចខាងក្រោម៖

ផលប្រយោជន៍សំខាន់នៃការអភិវឌ្ឍន៍គម្រោងនេះ ក្រៅពីផលិតអគ្គសនី ៥២៧ លានគីឡូវ៉ាត់ម៉ោងក្នុង ១ឆ្នាំ ដែលមានថ្លៃ ៧,៩២ សេនអាមេរិកក្នុង១គីឡូវ៉ាត់ម៉ោង ថេរ ៣៥ឆ្នាំ កម្រោងនេះនឹងជួយស្តុកប្រភពទឹកភ្លៀងនៅរដូវវស្សាបន្ថែម ទុកនៅក្នុងអាងទឹកថ្មីទាំង២នៃគម្រោងវារីអគ្គិសនីតាតៃលើ ដែលជួយកាត់បន្ថយការហៀរទឹកចោល និងការពិន័យដោយមិនបានផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងតាតៃ នៅរដូវវស្សា និងស្តុកទឹកនេះទុកសម្រាប់ការផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងតាតៃលើនៅរដូវប្រាំង និងបង្ហូរចុះមកឱ្យអាងវារីអគ្គិសនីស្ទឹងតាតៃនៅខាងក្រោម ដើម្បីផលិតអគ្គិសនីបន្ថែមនៅរដូវប្រាំងចំនួន ១០៨ លានគីឡូវ៉ាត់ម៉ោងបន្ថែមទៀត។

ផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ បទប្បញ្ញត្តិជាធរមាន និងការលើកទឹកចិត្តវិនិយោគរដ្ឋនឹងទទួលបានចំណូលពន្ធពីគម្រោង ដូចតទៅ៖

-ចំណូលពន្ធលើប្រាក់ចំណូល ពន្ធកាត់ទុកលើចំណាយការប្រាក់ និងពន្ធកាត់ទុកលើការបែងចែកភាគលាភ សរុបចំនួន ១៩៩ ៧០៥ ៩៨៤ ដុល្លារអាមេរិក ក្នុងរយៈពេលសម្បទាន ៣៩ឆ្នាំ

-ក្នុងករណីអាករលើតម្លៃបន្ថែម (VAT) ត្រូវបានដាក់ឱ្យអនុវត្ត រដ្ឋនឹងទទួលបានចំណូលពីអាករនេះសរុបចំនួន ១៤៤ ៦២៣ ៥៥៦ ដុល្លារអាមេរិក ក្នុងរយៈពេល ៣៥ឆ្នាំ នៃអាណត្តិប្រតិបត្តិការអាជីវកម្ម។ ចំណូលពន្ធខាងលើ នៅមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀតដូចជា ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលនានា និងពន្ធដោយប្រយោលដទៃទៀត។

+បញ្ហាថ្លៃអគ្គិសនី

មុនឆ្នាំ២០១៥ ពេលដែលការអភិវឌ្ឍប្រព័ន្ធបណ្ដាញជាតិ និងប្រភពអគ្គិសនីធំៗ ពុំទាន់ផ្ដល់ផ្លែផ្កាជាដុំកំភួន ថ្លៃអគ្គិសនីនៅកម្ពុជាមានតម្លៃខ្ពស់ណាស់ និងខុសៗគ្នានៅតាមតំបន់ផ្គត់ផ្គង់ រួចនៅពេលនោះពិតណាស់ថ្លៃអគ្គិសនីនៅកម្ពុជាខ្ពស់ជាងថៃជិត២ដង និងខ្ពស់ជាងវៀតណាមជិត៣ដង។ ប៉ុន្តែចាប់ពីឆ្នាំ២០១៦ នៅពេលដែលការអភិវឌ្ឍន៍ប្រព័ន្ធបណ្ដាញជាតិ និងប្រភពអគ្គិសនីធំៗ ផ្ដល់ផ្លែផ្កាជាបន្តបន្ទាប់ ហើយបានដាក់ឱ្យអនុវត្តផែនការកាត់បន្ថយថ្លៃអគ្គិសនីមួយឆ្នាំម្ដង ដែលគណនាតាមចំនួនផ្លែផ្កាដែលទទួលបានពីការខិតខំអភិវឌ្ឍនេះ។ បច្ចុប្បន្នប្រសិនបើធៀបកម្រិតថ្លៃអគ្គិសនីមុនឆ្នាំ២០១៥​ ថ្លៃអគ្គិសនីនៅកម្ពុជា បានថយចុះជាងមុន៤០%រួចហើយ៕

អត្ថបទថ្មី
;