ដឹង​អត់​ថា​ បន្លា​ស្រួចៗ​លើ​មកុដ​រូប​​សំណាក​សេរីភាព​មាន​ប៉ុន្មាន? តំណាង​ឲ្យ​អ្វី?

  • 2020-10-28 01:08:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ច្បាស់​ណាស់​អ្នក​ប្រាកដ​ជា​ធ្លាប់​ស្គាល់ និង​ធ្លាប់​ឃើញ​​ហើយ​នូវ​រូប​សំណាក​សេរីភាព​មួយ​នេះ ដែល​មាន​ទីតាំង​​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក។ ចុះ​អ្នក​ធ្លាប់​ដែល​ចាប់​អារម្មណ៍​ទេ​ថា​នៅ​លើ​មកុដ​រូប​សំណាក​ដ៏​ខ្ពស់​នេះ​មាន​ចំនួន​បន្លា​ស្រួចៗ​​ប៉ុន្មាន?

មកុដ​នៃ​រូប​សំណាក​សេរីភាព​មាន​​បន្លា​ស្រួច​នៅ​ចំ​ពី​លើ​​ចំនួន​៧ ហើយ​​ពួក​វា​​តំណាង​ឲ្យ​​មហា​សមុទ្រ​ទាំង​៧ និង​ទ្វីប​ទាំង​៧​ ដែល​ជា​ការ​បង្ហាញ​មួយ​ថា​សេរីភាព​គួរ​តែ​​មាន​​នៅ​ពាសពេញ​ពិភពលោក។ បន្លា​ស្រួច​​​នីមួយៗ​ដែល​នៅ​លើ​មកុដ​នេះ​មាន​ទម្ងន់​ប្រមាណ​៦៨​គីឡូ​ក្រាម ហើយ​នៅ​លើ​នោះ​មាន​បង្អួច​សរុប​ចំនួន ២៥។

សូម​បញ្ជាក់​ថា រូប​សំណាក​សេរីភាព​ត្រូវ​បាន​​​ដាក់​សម្ពោធ​​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​១៨៨៦ ក្រោម​អធិបតីភាព​លោក​ប្រធានាធិបតី Grover Cleveland។ រូប​សំណាក​សេរីភាព​កម្ពស់​៩៣​ម៉ែត្រ​នេះ​​ធ្វើ​ឡើង​ពី​ស្ពាន់ ដោយ​ដំបូង​ឡើយ​វា​​មាន​ពណ៌​ទង់ដែង។ ព្រោះ​តែ​​អុកស៊ីតកម្ម​​នៃ​ស្ពាន់​​ជាមួយ​បរិយាកាស​ទើប​ធ្វើ​ឲ្យ​រូប​សំណាក​ប្រែ​ពណ៌​ជា​​បៃតង​​ចាស់​ដូច​សព្វ​ថ្ងៃ​នេះ៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;