ដូចការរំពឹងទុកមែន! ម៉ូតូ Scoopy ថៃ ឆ្នាំ២០២១ ដូររាងថ្មី តែឌីហ្សាញខុសពីឥណ្ឌូនេស៊ី

  • 2020-11-16 02:59:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Honda ប្រចាំនៅប្រទេសថៃ បានប្រកាសចេញម៉ូតូ Scoopy ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយវាបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង គួបផ្សំការឌីហ្សាញបែបទាន់សម័យ និងបច្ចេកវិទ្យាទំនើប។

ម៉ូតូ Honda Scoopy ថ្មី បានបំពាក់ចង្កៀងមុខ LED រាងមូល ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃរាងមូល ដែលជួយឲ្យអ្នកដំណើរមកពីទិសដៅផ្ទុយគ្នា កាន់តែងាយស្រួលមើលឃើញពីចម្ងាយ។ មិនតែប៉ុណ្ណោះ Honda បានកែកុនតួខ្លួន eSAF (Enhanced Smart Architecture Frame) របស់វា ឲ្យមានភាពរឹងតែមាំមុនជាងមុន និងស្រាលជាងមុនទៀតផង។

លក្ខណៈពិសេសមួយចំនួនដែលមានលើ Scoopy ថ្មីនេះ គឺ មានបំពាក់ប្រព័ន្ធ Smart Key ជាលើកដំបូងបង្អស់, មុខងារ Idling Stop System, រន្ធសាកថ្មទូរសព្ទ, ឃ្លុបក្រោមកែបចំណុះ ១៥,៤លីត្រ, កុងទ័រ Analog លាយឌីជីថល និង យ៉ាន់ Alloy ទំហំ១២អ៊ីញ។

Scoopy ឆ្នាំ២០២១ ប្រើម៉ាស៊ីន eSP កម្លាំង ១១០សេសេជំនា់នថ្មី ជាមួយប្រព័ន្ធប៊ិចសាំង PGM-Fi ហើយមានកម្រិតស៊ីសាំង ៥៥គីឡូម៉ែត្រ/លីត្រ ហើយមានធុងសាំងចំណុះ ៤,២លីត្រ។

ម៉ូតូ Honda Scoopy ថ្មីនេះមានជម្រើស ៣ ប្រភេទ គឺ៖

  • Model Club12 មាន ៤ពណ៌ តម្លៃ ៥៣ ១០០បាត ឬប្រហែល ១ ៧៦០ដុល្លារ
  • Prestige មាន ៣ ពណ៌ តម្លៃ ៤៩ ៦០០បាត ឬប្រហែល ១ ៦៤០ដុល្លារ
  • Urban មាន ២ពណ៌ ៤៩ ១០០បាត ឬប្រហែល ១ ៦២០ដុល្លារ

ប្រភព៖ APHonda ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;