ម៉ូតូ PCX 160 និង PCX Hybrid ២០២១ ទើបចេញ មានកម្រិតស៊ីសាំងម៉េចដែរ?

  • 2020-12-10 04:34:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះក្រុមហ៊ុន Honda ទើបតែបានប្រកាសចេញម៉ូតូ PCX ស៊េរីឆ្នាំ២០២១ ជាផ្លូវការនៅក្នុងប្រទេសជប៉ុន ដោយមានរហូតដល់ទៅ ៣ ម៉ូដែល គឺ PCX125, PCX160 និង PCX e: HEV (Hybrid)។

PCX125 និង PCX160 បំពាក់ម៉ាស៊ីន eSP ទំហំ ១ស៊ីឡាំង មានធុងទឹកស្អំ និង ប្រើប៊ិចសាំង Fi ដូចគ្នា គ្រាន់តែមួយមានកម្លាំង ១២៥សេសេ និងមួយទៀតមានកម្លាំង ១៦០សេសេ។ ដោយឡែកចំពោះ PCX e: HEV វិញ គឺប្រើម៉ាស៊ីន Hybrid ដោយគួបផ្សំម៉ាស៊ីនកម្លាំង ១២៥សេសេ ជាមួយម៉ូទ័រអគ្គិសនី និងកញ្ចប់អាគុយអគ្គិសនីមួយ។

បើនិយាយពីកម្រិតស៊ីសាំងវិញ ម៉ូតូ PCX125 ស៊ី ៥៥គីឡូម៉ែត្រ/លីត្រ, PCX160 ស៊ី ៥៣,៥គីឡូម៉ែត្រ/លីត្រ ហើយ PCX e: HEV ស៊ី ៥៥,៤គីឡូម៉ែត្រ/លីត្រ។

ម៉ូតូ Honda PCX ឆ្នាំ២០២១ មានបំពាក់មុខងារ HSTC torque control system, ហ្វ្រាំង ABS, ហ្វ្រាំងឌីស, កាំមុខ ១៤អ៊ីញ និង កាំក្រោយ ១៣អ៊ីញ។ Honda PCX125, PCX160 និង PCX e: HEV ឆ្នាំ២០២១ នឹងមានលក់នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ជាមួយតម្លៃ ៣ ៤០០ដុល្លារ, ៣ ៩០០ដុល្លារ និង ៤ ៣០០ដុល្លារ៕

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី
;