សម្តេច ហ៊ុន សែន ចេញលិខិតអរគុណអ្នកជំនួញម្នាក់បរិច្ចាគ ៥លានដុល្លារជួយទិញវ៉ាក់សាំងកូវីដ ១៩
- 2020-12-11 07:33:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ចេញលិខិតអរគុណអ្នកជំនួញម្នាក់បរិច្ចាគ ៥លានដុល្លារជួយទិញវ៉ាក់សាំងកូវីដ ១៩
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់អ្នកជំនួញម្នាក់ឈ្មោះ Tan Sri Dato' Dr. Chen Lip Keong ដែលបានឧបត្ថម្ភថវិកា ចំនួន ៥ លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
លោក Tan Sri Dato' Dr. Chen Lip Keong ត្រូវបានគេស្គាល់ថាជាអ្នកជំនួញល្បីម្នាក់ ដែលបានបង្កើតក្រុមហ៊ុនណាហ្គាឡើង។ ការបរិច្ចាគនេះធ្វើឡើងក្រោយពីសម្ដេច ហ៊ុន សែន បានប្រកាសថានឹងទិញវ៉ាក់សាំងកូវីដ១៩ដើម្បីយកមកចាក់ជូនពលរដ្ឋកម្ពុជា ដោយជំហានដំបូងគ្រោងទិញយកចំនួន ១លានដូស សម្រាប់ចាក់ជូនពលរដ្ឋចំនួន ៥០ម៉ឺននាក់ ដោយមិនគិតថ្លៃ៕