ឈូក ដំរី១ក្បាលដែលជាប់អន្ទាក់ពិការជើងកាល ១៣ឆ្នាំមុនពេលនេះអាចដើរបានយ៉ាងរីករាយ (មានវីដេអូ)
- 2020-12-16 07:01:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈូក ដំរី១ក្បាលដែលជាប់អន្ទាក់ពិការជើងកាល ១៣ឆ្នាំមុនពេលនេះអាចដើរបានយ៉ាងរីករាយ (មានវីដេអូ)
ចន្លោះមិនឃើញ
ឈូក គឺជាដំរីក៏ក្រមួយក្បាល់ ដែលបានរស់នៅជាមួយដំរីឈ្មោលមួយក្បាលឈ្មោះថា “ឡាក់គី” ហើយកំពុងតែរីករាយ ជាមួយនឹងការដើរលេងនៅក្នុងព្រៃ (ព្រឹក-ល្ងាច) និងទំនាក់ទំនងជាមួយភ្ញៀវទេសចរមួយ ចំនួនទៀតផង។ នៅពេល “ឈូក” អាយុទើបតែបានមួយឆ្នាំ វាបានដើរទៅជាប់នឹងអន្ទាក់ចាប់សត្វព្រៃមួយប្រភេទ ដែលបណ្តាលឲ្យគ្រួសាររបស់វាចាកចោលវាទៅ និងបង្កឲ្យវាពិការជើងមុខម្ខាងទៀត ផង។
ក្រុមបសុពេទ្យបានតាមដានព្យាបាលយ៉ាងយកចិត្តទុកដាក់ នៅពេលដែលវាត្រូវបាន បញ្ជូនមកដល់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយរួមបញ្ចូលជាមួយនឹងការច្នៃប្រឌិត ថ្មីមួយពីក្រុមការងារនៃសមាគមផលិតអវយវៈសិប្បនិម្មិត និងរណប កម្ពុជា ដែលនេះមានន័យ ថា៖ រហូតមកដល់ពេលនេះគឺរយៈពេល ១៣ឆ្នាំហើយ “ឈូក” អាចដើរបានដោយរីករាយ។
វាស្ថិតនៅក្នុងវ័យកំពុងលូតលាស់ ដូច្នេះហើយ តម្រូវឲ្យពួកយើងធ្វើជើងសិប្បនិម្មិតថ្មី រាល់ ៦ខែម្តង។ តើអ្នកអាចចូលរួមគាំពារដល់សត្វព្រៃជាមួយពួកយើងនៅថ្ងៃនេះ ដើម្បីបន្តឧបត្ថម្ភ ជើងសិប្បនិម្មិតដល់ឈូកបានដែរឬយ៉ាងណា?
ប្រភព៖ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ