ប្រធានាធិបតី​ប្រទេស​អាស៊ាន​មួយ​នេះ ប្រកាស​ចាក់វ៉ាក់សាំង​កូវីដ​មុនគេ ធ្វើជាគំរូ​ដល់ពលរដ្ឋ

  • 2020-12-17 02:32:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធីបតី​ឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បាន​ប្រកាស​នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០២០ថា លោក​នឹង​ទទួលចាក់វ៉ាក់សាំងកូវីដ១៩មុនគេនៅក្នុងប្រទេស ដើម្បី​បង្កើនទំនុកចិត្ត​ដល់ប្រជាជន។ ប៉ុន្តែ​លោកមិនទាន់បញ្ជាក់​ថាតើលោកនឹង​ចាក់វ៉ាក់សាំងរបស់​ក្រុមហ៊ុនណាមួយឡើយ។

លោកក៏បាន​អះអាងទៀតថា រដ្ឋាភិបាល​លោក​នឹងផ្តល់ការចាក់វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាជន នៅពេលចាប់ផ្តើមកម្មវិធីនេះ។

សូមរំលឹក​ថា ឥណ្ឌូណេស៊ី​បាន​ទទួល​វ៉ាក់សាំង​កូវីដ១៩ ចំនួន ១,២លានដូស​ដំបូងពីក្រុមហ៊ុន Sinovac Biotech របស់ចិន កាលពីដើម​ខែធ្នូកន្លងទៅនេះ។ ចំនួន១,៨លានដូស នឹង​រំពឹងថាទៅដល់​ឥណ្ឌូណេស៊ី នៅអំឡុងខែមករាខាងមុខ។

យ៉ាងណាក៏ដោយ ការចាប់ផ្តើម​កម្មវិធីចាក់វ៉ាក់សាំងនេះ គឺ​ត្រូវ​រង់ចាំ​ការអនុម័តពី​ភ្នាក់ងារឱសថ និង​ចំណីអាហារ​របស់​ប្រទេសឥណ្ឌូណេស៊ីជាមុនសិន៕

ប្រភព៖ ABC.net

អត្ថបទថ្មី
;