ពេញ​មួយឆ្នាំ​២០២០! កម្ពុជា​សម្រេច​ការ​ប្រមូលពន្ធដារ​បានដល់​ជាង ១០១% នៃផែនការ​ប្រចាំឆ្នាំ

  • 2021-01-12 02:39:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ


សរុប​រយៈពេល ១២ខែ​នៃឆ្នាំ​២០២០ ចំណូលពន្ធ-អាករ​ដែល​អគ្គ​នាយកដ្ឋានពន្ធដារ​ប្រមូលបាន (តាមអនឡាញ) មាន​ចំនួន ១១ ៧០០,៥២ប៊ីលានរៀល (ប្រមាណជា ២៨៨៩,០២លានដុល្លារអាមេរិក) ស្មើនឹង ១០១,៣៦% នៃផែនការប្រចាំឆ្នាំ។ នេះបើយោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ​២០២១។

ចំណូលនេះ មានការកើនឡើងចំនួន ៤២៣,២ប៊ីលានរៀល (ប្រមាណ ១០៤,៤៩លានដុល្លារអាមេរិក) ស្មើនឹង ៣,៧៣% បើប្រៀបធៀបនឹងឆ្នាំ២០១៩ បើទោះ​បីជាស្ថានភាពសេដ្ឋកិច្ចសកល ក៏ដូចជា​សេដ្ឋកិច្ចកម្ពុជាមិនទាន់មានភាព​ប្រាកដប្រជា ជាពិសេស​មានការទទួល​រងផលប៉ះពាល់​ធ្ងន់ធ្ងរពីការ​រីករាល​ដាល​នៃជំងឺកូវីដ១៩។

បើគិត​ក្នុងខែធ្នូ ឆ្នាំ​២០២០ កម្ពុជាប្រមូលពន្ធដារបាន ៩៧២,២៧ប៊ីលានរៀល (ប្រមាណជា ២៤០,០៧​លានដុល្លារអាមេរិក) ស្មើនឹង ៨,៤២% នៃផែនការ​ប្រចាំឆ្នាំ៕

;