ភាពខុសគ្នារវាង លោក បៃឌិន និងលោក ត្រាំ នៅក្នុងពិធីចូលកាន់តំណែង!
- 2021-01-21 04:44:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពខុសគ្នារវាង លោក បៃឌិន និងលោក ត្រាំ នៅក្នុងពិធីចូលកាន់តំណែង!
ចន្លោះមិនឃើញ
ក្នុងអំឡុងពិធីចូលកាន់តំណែងរបស់លោក ចូ បៃឌិន ជាប្រធានាធិបតីអាមេរិកទី៤៦ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ គេបានកត់សម្គាល់ពីចំណុចខុសគ្នាជាមួយពិធីចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ កាលពី៤ឆ្នាំមុន។
អ្វីដែលខុសគ្នាដំបូងនោះគឺថា ពិធីចូលកាន់តំណែងរបស់លោក ចូ បៃឌិន គឺមិនមានមនុស្សច្រើនកុះករ អ្នកចូលរួមក្នុងពិធីសុទ្ធតែម៉ាស់ ដោយសារជំងឺកូវីដ១៩ និងការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង។
ការថ្លែងសុន្ទរកថារបស់ លោក បៃឌិន មានរយៈពេល ២១នាទី គឺវែងជាងសុន្ទរកថា របស់ លោកដូណាល់ ត្រាំ ៥នាទី។ សុន្ទរកថារបស់លោក បៃឌិន មានចំនួន២៤៥៧ពាក្យ ដែលច្រើនជាងគេចាប់តាំងពីការថ្លែងសុន្ទរកថារបស់លោកRonald Reagan ក្នុងឆ្នាំ១៩៨៤ ខណៈ សុន្ទរកថាលោកត្រាំ មានចំនួនតែ ១៤៣៣ពាក្យ ដែលតិចជាងគបំផុតចាប់តាំងពីការថ្លែងសុន្ទរកថារបស់លោក Jimmy Carter ក្នុងឆ្នាំ១៩៧៧។
ខាងក្រោមនេះ គឺជាការថ្លែងពាក្យពេចន៍ខុសគ្នាមួយចំនួនដ៏គួរឱ្យចាប់អារម្មណ៍រវាងលោក បៃឌិន និង ត្រាំ៖
ថ្លែងបើក
-ត្រាំ៖ យើង ពលរដ្ឋអាមេរិកពេលនេះបានចូលរួមនូវកិច្ចប្រឹងប្រែងជាតិដ៏អស្ចារ្យ ដើម្បីកសាងប្រទេសរបស់យើងឡើងវិញ និងធ្វើតាមពាក្យសន្យាទាំងអស់សម្រាប់ប្រជាជនយើង។ យើងនឹងកំណត់ផ្លូវដើរចំពោះអាមេរិក និងពិភពលោក សម្រាប់ប៉ុន្មានឆ្នាំខាងមុខ។
-បៃឌិន៖ នេះជាថ្ងៃរបស់អាមេរិក។ នេះជាថ្ងៃនៃប្រជាធិបតេយ្យ ជាថ្ងៃនៃប្រវត្តិសាស្រ្ត និងក្តីសង្ឃឹមនៃការចាប់ផ្តើមសាជាថ្មី និងដំណោះស្រាយ។ ឆ្លងកាត់ដំណាក់កាលជាច្រើនឆ្នាំនេះ អាមេរិកបានសាកល្បងនូវអ្វីដែលថ្មី ហើយអាមេរិកនឹងរះឡើងឆ្លងកាត់ឧបសគ្គ។
ថ្លែងចំពោះប្រធានាធិបតីមុនៗ
-ត្រាំ៖ យើងអរគុណចំពោះប្រធានាធិបតី អូបាម៉ា និងលោកស្រីទីមួយ មីឆែល អូបាម៉ា សម្រាប់ការជួយដ៏ល្អរបស់ពួកគេតាមរយៈការផ្ទេរតំណែងនេះ។
-បៃឌិន៖ ខ្ញុំសូមអរគុណប្រធានាធិបតីមុនៗរបស់ខ្ញុំទាំងពីរគណបក្ស សម្រាប់វត្តមាននៅទីនេះថ្ងៃនេះ។ ខ្ញុំអរគុណចេញពីបេះដូងរបស់ខ្ញុំ ហើយខ្ញុំបានដឹងពីភាពរឹងមាំរបស់រដ្ឋធម្មនុញ្ញយើង និងភាពខ្លាំងរបស់ជាតិយើង ដូចជំនាន់ប្រធានាធិបតី Carter ដែលខ្ញុំបាននិយាយជាមួយគាត់យប់មិញ ហើយមិនបានមកចូលរួមជាមួយយើងនៅថ្ងៃនេះ ប៉ុន្តែគាត់ជាអ្នកដែលយើងគោរពចំពោះជីវិតរបស់គាត់ដែលបម្រើប្រទេសជាតិ។
អំពីនយោបាយ
-ត្រាំ៖ បញ្ហាពិតប្រាកដគឺមិនខ្វល់ថាគណបក្សណាគ្រប់គ្រងរដ្ឋាភិបាលយើងទេ ប៉ុន្តែថាតើរដ្ឋាភិបាលរបស់យើង ត្រូវបានគ្រប់គ្រងដោយប្រជាជនឬអត់។ ថ្ងៃទី២០ មករា ២០១៧ នឹងត្រូវចងចាំទុកជាថ្ងៃដែលប្រជាជនក្លាយជាអ្នកកាន់អំណាចប្រទេសនេះម្តងទៀត។
-បៃឌិន៖ នយោបាយមិនមែនជាការដុតបញ្ឆេះភ្លើង ដុតបំផ្លាញចោលអ្វីៗទាំងអស់នៅតាមផ្លូវរបស់គាត់នោះទេ។ គ្រប់ការមិនស្របទាំងអស់ មិនមែនជាមូលហេតុដែលបង្កសង្គ្រាមនោះទេ ហើយយើងត្រូវតែច្រានចោលនូវវប្បធម៌នេះ។
អំពីពិធីចូលកាន់តំណែង
-ត្រាំ៖ ពិធីថ្ងៃនេះ មានអត្ថន័យយ៉ាងពិសេស។ ពីព្រោះថ្ងៃនេះយើងមិនមែនត្រឹមតែផ្ទេរអំណាចពីរដ្ឋបាលមួយ ទៅរដ្ឋបាលផ្សេងមួយទៀតនោះទេ ឬពីគណបក្សមួយ ទៅគណបក្សមួយផ្សេងទៀតនោះទេ ប៉ុន្តែយើងកំពុងផ្ទេរអំណាចពីក្រុងវ៉ាស៊ីងតោន ហើយប្រគល់ទៅឱ្យអ្នកវិញ គឺប្រជាជនអាមេរិក។
-បៃឌិន៖ នៅថ្ងៃនៃខែមករានេះ ព្រលឹងទាំងមូលរបស់ខ្ញុំ គឺស្ថិតនៅទីនេះ នាំមកនូវការរួបរួមប្រជាជនរបស់យើង ឯកភាពជាតិយើង ហើយខ្ញុំអំពាវនាវឱ្យប្រជាជនអាមេរិកគ្រប់រូប ចូលរួមជាមួយខ្ញុំក្នុងបុព្វហេតុនេះ។
អំពីវិបត្តិបច្ចុប្បន្ន
-ត្រាំ៖ អ្នកម្តាយ និងកូនៗ បានជាប់ក្នុងភាពក្រីក្រនៅក្នុងទីក្រុងរបស់យើង រោងចក្រដូចថ្មផ្នូរ នៅទូទាំងប្រទេសរបស់យើង។ ប្រព័ន្ធអប់រំមួយជោគជាំដោយសាច់ប្រាក់ ទុកឱ្យក្មេងៗ និងសិស្សរបស់យើង មិនអាចទទួលបានចំណេះដឹង។ ឧក្រិដ្ឋកម្ម និងជនពាល និងគ្រឿងញៀន បានឆក់យកជីវិតអស់ជាច្រើន និងប្លន់សក្តានុពលរបស់ប្រទេសយើងអស់ជាច្រើន។ ការសម្លាប់អាមេរិកបែបនេះ ត្រូវឈប់ឥឡូវជាបន្ទាន់។
-បៃឌិន៖ វីរុសប្រចាំសតវត្សរ៍មួយ វាបានកើតឡើងយ៉ាងស្ងៀមស្ងាត់ក្នុងប្រទេស។ វាបានឆក់យកអាយុជីវិតអស់ជាច្រើនក្នុងមួយឆ្នាំ ដូចដែលអាមេរិកបានបាត់បង់ក្នុសង្គ្រាមលោកលើកទី២។ ការងាររាប់លានត្រូវបាត់បង់។ អាជីវកម្មរាប់ម៉ឺនត្រូវបិទ។ សម្រែកយំសុំយុត្តិធម៌ពូជសាសន៍ ដែលបានកើតឡើងប្រហែល ៤០០ឆ្នាំមកហើយ។ ចាប់ពីពេលនេះតទៅ ការកើនឡើងនូវក្រុមជ្រុលនិយមនយោបាយ ផ្នត់គំនិតបក្សពួកស្បែកស, ភេរវកម្មផ្ទៃក្នុង សុទ្ធតែជាអ្វីដែលយើងត្រូវប្រឈមមុខ និងកម្ចាត់ចោល។
ពាក្យចុងក្រោយ
-ត្រាំ៖ យើងនឹងធ្វើឱ្យអាមេរិកខ្លាំងក្លាឡើងវិញ។ យើងនឹងធ្វើឱ្យអាមេរិក មានទ្រព្យច្រើនឡើងវិញ។ យើងនឹងធ្វើឱ្យអាមេរិក មានមោទនភាពឡើងវិញ។ យើងនឹងធ្វើឱ្យអាមេរិកមានសុវត្ថិភាពឡើងវិញ។
-បៃឌិន៖ ជាមួយនឹងគោលបំណង និងដំណោះស្រាយ យើងប្រែក្លាយភារកិច្ចទាំងនោះនៃពេលវេលារបស់យើង ដោយការជឿទុកចិត្ត និងលះបង់ចំពោះមនុស្ស និងប្រជាជាតិដែលយើងស្រឡាញ់ចេញពីបេះដូងរបស់យើង៕
ប្រភព៖ CTVNews