លើក​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ ក្រសួង​ចិន​ចេញ​មុខ​បិទ​រាល់​សកម្មភា​ព​របស់ Zheng Shuang ទាំង​អស់

  • 2021-01-22 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពី​តារា​លំដាប់A តារា​សម្ដែង​ស្រី​ចិន Zheng Shuang បាន​បាត់​បង់​អ្វី​គ្រប់​យ៉ាង​ទាំង​អស់​នៅ​ក្នុង​ដៃ​ក្រោយ​តែ​មួយ​យប់ ដោយ​សារ​រឿង​អាស្រូវ​ជួល​គេ​បង្កើត​កូន​ហើយ​បោះបង់​ចោល។

រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី ២១ ខែ​មករា​នេះ ក្រសួង​ផ្សព្វផ្សាយ​វិទ្យុ និង​ទូរទស្សន៍​ចិន (NRTA) បាន​បញ្ចេញ​ដីការ​ផ្លូវ​ការ បិទ​រាល់​សកម្មភាព​ទាំង​អស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Zheng Shuang។ ក្រសួង​ខាង​លើ​ ក៏​បាន​រិះគន់​ស្រី​ស្អាត ២៩​ឆ្នាំ​យ៉ាង​ចាស់​ដៃ ចំពោះ​សកម្មភាព​បោះ​បង់​ចោល​​កូន​បង្កើត​របស់​ខ្លួន។

“តារា​សម្ដែង​ ថត​បាន​សមិទ្ធិផល​ច្រើន​ប៉ុណ្ណា ប៉ុន្តែ​បើ​ក្រម​សីលធម៌​គ្មាន​ទេ បង្ហាញ​មុខ​លើ​ទូរទស្សន៍​នាំ​មក​តែ​ផល​អវិជ្ជមាន​ប៉ុណ្ណោះ។ មនុស្ស​ល្បី​ឈ្មោះ ត្រូវ​ភ្ជាប់​មក​ជាមួយ​សីលធម៌​ឲ្យ​បាន​សមរម្យ ហាត់​រៀន​អំពី​ទង្វើ​របស់​ខ្លួន​ឯង។ ដូច​នេះ ពួក​ខ្ញុំ​នឹង​មិន​ផ្ដល់​ឱកាស​ដល់​អ្នក​នាំ​មាន​ផល​អាក្រក់​បង្ហាញ​មុខ​នៅ​មុខ​ទស្សនិកជន​ឡើយ។ គោលការណ៍​មុន​ក្រោយ​គឺ​ដូច​គ្នា ត្រូវ​យក​មហាជន​ជា​គោល” ក្រសួង​ខាង​លើ​បញ្ចេញ​សារ​ដើម្បី​បិទ​រាល់​សកម្មភាព​របស់​តួ​រៀង LOVE 020 ទាំង​អស់។

តាម​​នោះ​ដែរ រឿង​ភាគ និងភាពយន្ត​ជាង​២០​របស់ Zheng Shuang នឹង​ត្រូវ​លុប​ចោល​ទាំង​អស់ មិន​ថា​នាង​ដើរ​តួឯក ឬ​តួ​រង​ឡើយ។ បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩១ នឹង​ត្រូវ​សង​លុយ​កុងត្រា​ដែល​ខ្លួន​បំពាន សរុប​ទាំង​អស់ ជាង​៣០​លាន​ដុល្លារ។ ហើយ​ផ្ទះ Penthouse តម្លៃ​ជាង ២០​លាន​ដុល្លារ​របស់​នាង ក៏​អាច​នឹង​ត្រូវ​បាត់​បង់ ដោយ​សារ​នាង​លែង​មាន​លទ្ធភាព​បង់​រំលោះ​ប្រចាំ​ខែ​ទៀត​ហើយ។

នៅ​ពេល​នេះ អ្នក​ដែល​រង​គ្រោះ​មិន​មែន​មាន​តែ Zheng Shuang នោះ​ឡើយ ដោយតារា​សម្ដែង​ផ្សេង​ទៀត​ដូច​ជា Yangyang ក៏​ត្រូវ​ពាក់ព័ន្ធ ដោយ​រឿង​របស់​លោក​និង​នាង ​នឹង​ត្រូវ​បាន​លុប​ជា​រៀង​រហូត៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;