តិចអត់ដឹង! ផ្លូវមានសួនកណ្តាលនេះ គឺជាផ្លូវជាតិលេខ៤ (មានវីដេអូ)
- 2021-01-25 02:39:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចអត់ដឹង! ផ្លូវមានសួនកណ្តាលនេះ គឺជាផ្លូវជាតិលេខ៤ (មានវីដេអូ)
ចន្លោះមិនឃើញ
កំណាត់ផ្លូវជាតិលេខ៤ ប្រវែង ៦៧០០ម៉ែត្រ ក្នុងភូមិសាស្រ្តសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានពង្រីកទទឹងផ្លូវដល់ ២៩ម៉ែត្រដែលមានទ្រូងកណ្តាលចែកផ្លូវជាពីរ។ នេះបើតាមបទយកការណ៍ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។
កំណាត់ផ្លូវនេះ ជាចំណុចដ៏មមាញឹក កកស្ទះចរាចរណ៍ស្ទើរគ្រប់ពេលវេលា ពិសេសការធ្វើចរាចរណ៍ដោយរថយន្តកុងតឺន័រ រថយន្តដឹកជញ្ជូនធុនធ្ងន់ ប្រជាពលរដ្ឋរស់នៅច្រើនកុះករ មានសាលារៀន រោងចក្រ សហគ្រាស និងជាមាត់ច្រកចេញចូលយ៉ាងកកកុញ នៃកំពង់ផែមាត់សមុទ្ររបស់កម្ពុជា។
សូមទស្សនាលម្អិតក្នុងវីដេអូខាងក្រោម៖