ផ្ទះ​ជួល​ ក្លាយជាមណ្ឌល​ចត្តាឡីស័កភ្លាមៗ ក្រោយរកឃើញ​អ្នកឆ្លងកូវីដ១៩

  • 2021-03-06 12:13:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្ញៀវ​ដែលបាន​ស្នាក់នៅ​ផ្ទះជួល​ មានទីតាំងនៅជាប់​ និងនៅពីក្រោយ​ក្រុមហ៊ុនផលិតស្លាកយីហោហ័រស៊ីន ស្ថិតនៅវិថីអូរត្រេះ ភូមិ៦ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ត្រូវបានរកឃើញ​វិជ្ជមានកូវីដ១៩។ នេះបើតាម​លិខិត​របស់​រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី៦ ខែមីនា ឆ្នាំ​២០២១។

ក្រុមការងាររដ្ឋបាលខេត្ត រៀបចំទីតាំងផ្ទះជួលនេះ ធ្វើជាមណ្ឌលចត្តាឡីស័កតែម្តងចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ពោលគឺ​មិនអនុញ្ញាតឱ្យម្ចាស់ផ្ទះជួល ទទួលភ្ញៀវថ្មីចូលមកស្នាក់នៅ ហើយក៏មិនអនុញ្ញាតឱ្យភ្ញៀវ​ដែលកំពុងស្នាក់នៅ​ ចេញចូល​ដែរ។

ក្រុម​ឆ្លើយតបបន្ទាន់​នៃមន្ទីរសុខាភិបាល​ខេត្ត នឹង​ចុះទៅពិនិត្យយកសំណាកពីភ្ញៀវ និងបុគ្គលិក​ដែលបម្រើការ​នៅក្នុងផ្ទះជួលនេះ ដើម្បីធ្វើតេស្តរកកូវីដ១៩៕

សូមអានលម្អិតខាងក្រោម៖

អត្ថបទថ្មី
;