ស្រ្តី​ជនជាតិ​ចិនម្នាក់ នឹងត្រូវ​បណ្តេញ​ចេញ​ពីកម្ពុជា លែងឱ្យ​ត្រលប់មកវិញ​ជារៀងរហូត

  • 2021-03-09 06:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្រ្តី​ជនជាតិចិនម្នាក់​ បាន​រត់គេច​ពី​ខេត្តព្រះសីហនុ សំដៅមករាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២១ តាមរថយន្ត​តាក់ស៊ី និង​បាន​សាង​បន្ត​ឱ្យជិះ​រថយន្ត​ដឹកទំនិញ​ម៉ាក Hyundai (ពាក់ស្លាកលេខភ្នំពេញ 3C-3259 តែត្រូវ​សមត្ថកិច្ច​ប្រចាំការត្រួតពិនិត្យគោលដៅព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួច បានធ្វើការឃាត់សួរនាំ និងបានបញ្ជូនស្ត្រីជនជាតិត្រឡប់មកគោលដៅដើមដើម្បីធ្វើចត្តាឡីស័កវិញ។ នេះបើតាម​ការបង្ហោះនៅលើផេក​រដ្ឋបាល​ខេត្តព្រះសីហនុ។

រដ្ឋបាល​ខេត្តបញ្ជាក់​ថា ជាវិធានការ គឺត្រូវអនុវត្តតាមអនុក្រឹត្យលេខ២៧ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៖

-ចំពោះស្ត្រីជនជាតិចិននេះ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់ អាជ្ញាធរមានសមត្ថកិច្ចនឹងរៀបចំនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា លែងឱ្យត្រឡប់ មកវិញជារៀងរហូត។

-ចំពោះអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកបើកបររថយន្តតាក់ស៊ី ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១០ ០០០ ០០០ (ដប់លាន) រៀល ទៅ ៥០ ០០០ ០០០ (ហាសិបលាន)រៀល ចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញ ពីការត្រួតពិនិត្យរបស់មន្ត្រីចំត្តាឡីស័ក ឬគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក យោងតាមមាត្រា១១ នៃអនុក្រឹត្យខាងលើ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;