ប្រធានាធិបតី​ប៉ាគីស្ថាន លើកឡើង​បែបនេះ ក្រោយចាក់វ៉ាក់សាំង Sinopharm ហើយ​នៅតែឆ្លងកូវីដ១៩ទៀត

  • 2021-03-22 01:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Arif Alvi ប្រធានាធិបតីប៉ាគីស្ថាន បាន​រកឃើញ​វិជ្ជមាន​កូវីដ១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២១ ពោលគឺ២ថ្ងៃប៉ុណ្ណោះ​បន្ទាប់ពីលោកបានទទួលចាក់វ៉ាក់សាំង Sinopharm កាលពីថ្ងៃទី១៨មីនា។

យ៉ាងណា​កាលពីម្សិលមិញ ប្រធានាធិបតីវ័យ ៦៨ឆ្នាំរូបនេះ បាន​លើកឡើង​នៅលើបណ្តាញទ្វីតធើ​របស់លោក​ដោយ​មិនបន្ទោស​ឡើយ ហើយថែម​ទាំង​ការពារ​ពីប្រសិទ្ធភាព​របស់​វ៉ាក់សាំងចិននេះទៀតផង។

លោកសរសេរយ៉ាងដូច្នេះថា៖ «ការចាក់វ៉ាក់សាំងកូវីដ១៩ គឺ​ជារឿងដែលត្រូវតែធ្វើ។ វាត្រូវការចាក់ ២ដូស ហើយរង់ចាំពីរបីសប្តាហ៍សិន ទើបវាមានប្រសិទ្ធភាព។ ករណី​ភាគច្រើន​បំផុត គឺវាមាន​ប្រសិទ្ធភាព ១០០% កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃការឆ្លង និង​បង្កើនអត្រារស់រាន»។

បើតាមអ្នកជំនាញ​ចិន អះអាងថា លោក​ប្រធានាធិបតី​អាចនឹងឆ្លងកូវីដ១៩ មុនចាក់វ៉ាក់សាំង ហើយថា​វ៉ាក់សាំងមិន​អាចមានប្រសិទ្ធភាព​ក្នុងពេលដ៏ខ្លីបែបនេះ​ក្រោយចាក់​ឡើយ៕

ប្រភព៖ Global Times

អត្ថបទថ្មី
;