អគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជារតនភ័ណ្ឌមួយក្នុងការដោះដូរដីស្ថានទូតបារាំងបច្ចុប្បន្ន
- 2021-04-22 05:33:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជារតនភ័ណ្ឌមួយក្នុងការដោះដូរដីស្ថានទូតបារាំងបច្ចុប្បន្ន
ចន្លោះមិនឃើញ
«សន្ធិសញ្ញាបារាំង-ខ្មែរ ចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៤៩ ចែងអំពី «ឯករាជ្យភាពមានកម្រិតរបស់កម្ពុជា ហើយទោះបីជាទ្រព្យសម្បត្តិសាធារណ:របស់កម្ពុជាត្រូវគ្រង់គ្រង់ដោយរាជរដ្ឋាភិបាលកម្ពុជាវិញក្តី ក៏រាជរដ្ឋាភិបាលកម្ពុជាត្រូវគិតគូរដល់អចលនទ្រព្យដែលត្រូវបានប្រគល់ឲ្យប្រទេសបារាំង។
ពាក់ព័ន្ធនឹងអចលនទ្រព្យ កិច្ចព្រមព្រៀងថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៥០ បានរៀបរាប់អមពីអគារទាំងអស់ដែលជាកម្មសិទ្ធរបស់រដ្ឋបារាំង។ អគារនៃឧត្តមស្នងការបារាំងនៅក្បែរវត្តភ្នំដែលបច្ចុប្បន្នជាអគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏ស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងផងដែរ ប៉ុន្តែបារាំងត្រូវប្រគល់អគារនេះទៅប្រទេសកម្ពុជាវិញពេលកម្ពុុជាទទួលបានឯករាជ្យ។ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ ប្រទេសបារាំងបានបាត់បង់កម្មសិទ្ធិលើអចលនទ្រព្យជាច្រើន ប៉ុន្តែទទួលបានមកវិញនូវដីមួយកន្លែងដ៏ធំសម្រាប់សាងសង់ស្ថានទូត។» នេះគឺជាខ្លឹមសារមានចំណងជើងថា «ស្ថាបត្យកម្ម-ប្រវត្តិ និងការចងចាំ» ពីឆ្នាំ ១៩៥៣-២០២០ របស់ស្ថានទូតបារាំងប្រចាំកម្ពុជា។
អគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាអគាររតនភ័ណ្ឌមួយក្នុងរតនភ័ណ្ឌផ្សេងទៀតរបស់បារាំងប្រគល់ឲ្យកម្ពុជាក្រោយទទួលឯករាជ្យដោយថ្នូនឹងការដោះដូរដីស្ថានទូតបារាំងបច្ចុប្បន្ន។
ក្នុងឯកសារនេះបានបញ្ជាក់ច្បាស់ណាស់ថា អគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) គឺជាអតីតអគារនៃឧត្តមស្នងការបារាំងកាលមុនកម្ពុជាទទួលបានឯករាជ្យ៕