ហេតុការណ៍​ដ៏​រន្ធត់​ធ្លាក់​បំណែក​រ៉ុកែត​ ​ចិន ​បួន​ដង​ចារ​ជា​ប្រវត្តិសាស្រ្ត​

  • 2021-05-10 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ចិន​ ​ជា​ប្រទេស​អភិវឌ្ឍ​កម្មវិធី​អវកាស​ក្រោយ​គេ​​ហើយ​ក៏​មិន​ស្ថិត​ក្នុង​បញ្ជី​ជា​សមាជិក​​អាច​ធ្វើ​បេសកម្ម​រួម​នឹង​ប្រទេស​ដទៃ​ទៅ​​កាន់​ស្ថានីយ៍​អវកាស​អន្តរ​ជាតិ​​។

​ចិន​ ​​ពិត​ជាដើរ​​ក្រោយ​គេ​រាប់​ទស្សវត្ស​ប្រាកដ​មែន​ ​បើ​ធៀប​ជាមួយ​ ​សហភាព​សូវៀត​ ​និង​សហរដ្ឋ​អាមេរិក​ ​ជា​ដៃគូ​ផង​ជា​គូ​ប្រជែង​ផង​តាំង​ពី​មុន​ឆ្នាំ ១៩៦០ ​ក្នុង​ការ​បាញ់​បង្ហោះ​រ៉ុកែត​នាំ​មនុស្ស​ទៅ​ទី​អវកាស​ ​រហូត​ឈាន​ដល់​ការ​បង្កើត​ ​ស្ថានីយ៍​អវកាស​អន្តរជាតិ​ ​រួម​គ្នា​ថែម​ទៀត​។​

រូបគម្រោង ​ស្ថានីយ៍​អវកាស​ផ្ទាល់​ខ្លួន​របស់​ ចិន
​ដោយ​ហេតុ​តែ​ទើប​នឹង​ចាប់ផ្តើម​ក្នុង​ទស្សវត្ស​ ២០០០s ​[​ ឆ្នាំ​២០០៣​អាច​បង្ហោះ​យាន​បាន​] ​ដូច្នោះ​ហើយ​ ចិន​ ​មាន​មហិច្ចតា​ចង់​ប្រជែង​និង​ធ្វើ​យ៉ាង​ណា​ត្រូវ​តែ​សម្រេច​គោលដៅ​ឡើង​ទៅ​អវកាស​ដោយ​ខ្លួន​ឯង​ឲ្យ​បាន។​ ​ភ្នាក់​ងារ​អវកាស​ ​ចិន ​ធ្លាប់​បរាជ័យ​ដោយ​​ជួប​ហេតុការណ៍​ផ្ទុះ​ឆេះ​ ៤ ​ដង​ជា​ប្រវត្តិសាស្រ្ត​ ដូច​មាន​រៀប​រាប់​ខាង​ក្រោម​៖​

-២៩ ​កញ្ញា 2011

ពេលផ្ទុះ​ឆេះ​បែក​ជា​ផ្នែក​តូចនៃ​ Space Lab ​ទី​មួយ​របស់​ចិន

ជា​ឆ្នាំជោគជ័យ​ដំបូង​បំផុត​នៃ​កម្មវិធី​អវកាស​ចិន​ មាន​សមត្ថភាព​អាច​សំកាំង​ហោះ​ ​Space Lab ​ទី​មួយ​ចូល​ក្នុង​គន្លង​គោចរ​នៅ​រយៈ​កម្ពស់​ ៣៥០ ​គីឡូម៉ែត្រ​ពី​ផែន​ដី។​ ​បន្ទាប់​ពី​ជោគជ័យ​ដ៏​ធំ​​ធេង​បំផុត​សម្រាប់​មាតុភូមិ​ ​និង​​​អាច​ដំណើការ​បាន ៥ ​ឆ្នាំ​ដល់​ថ្ងៃ​កើតហេតុ ១​ ខែ​មីនា​ ២០១៦ ​វា​ក៏​​ស្រាប់​តែ​បាត់​សញ្ញា​គ្រប់​គ្រង​មិន​​បាន​នៃ​ផ្នែក​ខ្លះ​។

​ភ្នាក់​ងារ​អវកាស​ចិន ​អាច​ពន្យា​ពេល​ដល់​ទៅ​២​ឆ្នាំ​ពោល​គឺ​នៅ​ថ្ងៃ​ទី ២ ​មេសា​ ២០១៨ ​ទើប​ផ្តាច់​ Space Lab ​ឈ្មោះ ​Tiangong 1 ​នោះ​ជា​បំណែក​ពេល​ធ្លាក់​មក​ស្រទាប់​បរិយាកាស​វិញ​​ឲ្យ​ឆេះ​ជា​ដុំ​ភ្លើង​ដុំ​តូច​ ​ត្រូវ​បាន​គេ​​រក​ឃើញ​នៅ​ភាគ​ខាង​ត្បូង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​

-២៧ ​សីហា ​២០១៦

ពេលបំណែក​ធ្លាក់​​លើ​​ភាគ​ខាង​លិច​ក្រុង​ ​Utah ​រដ្ឋ​ Colorado ​សហរដ្ឋ​អាមេរិក​

ក្នុង​​បេសកម្ម​​​នាំ​យក​គ្រឿង​បង្គុំ​ទៅ​សង់​ស្ថានីយ៍​អវកាស​ផ្ទាល់​ខ្លួន​​ តែត្រូវ​បាន​បរាជ័យ​កំណាត់​ទី​ពីរ​​ទម្ងន់​ ៦ ​តោន​នៃ​បំបែក​រ៉ុកែត​ ​ចិន Long march 7 បាន​​ធ្លាក់​មក​ស្រទាប់​បរិយាកាស​វិញ​ត្រូវ​បាន​គេ​រក​ឃើញ​​ថានៅ​លើ​​ភាគ​ខាង​លិច​ក្រុង​ ​Utah ​រដ្ឋ​ Colorado ​សហរដ្ឋ​អាមេរិក​។​

-ថ្ងៃ​ទី ១ មេសា ២០១៧

បំណែកតូចៗ Space Lab ទីពីររបស់ចិន Tiangong 2

ចិន ​បាន​បង្ហោះ China’s ​Space Lab ​ទីពីរ​ឈ្មោះ​ថា​ ​Tiangong 2 ​​ម្ដង​នេះ​វា​អាច​គ្រប់​គ្រង​បាន តែ​វា​មិន​នៅ​ស្ថិត​ស្ថេរ​នោះ​ទេ​។ ​នៅ​ថ្ងៃ​ទី «១៩ កក្កដា ២០១៩ ​វា​ត្រូវ​បាន​គេ​កម្ទេច​វា​ចោល​តែ​ម្ដង​ក្នុង​បេសកម្ម​បញ្ជូន​បច្ចេកវិទ្យា​​នានា​ និងការ​ដឹក​ជញ្ជូន​​ផ្នែក​ផ្សេងៗ​​ក្នុង​ការ​សង់​ស្ថានីយ៍​អវកាស​ផ្ទាល់​ខ្លួន​ដូច​មុន​ដែរ​​។​

-ថ្ងៃ​ទី​ ២៩ ​មេសា ​២០២១

កំណាត់​ស្នូល​ម៉ូឌុល​ទម្ងន់​ ២០ តោន​​រកឃើញធ្លាក់​ជា​បំណែក​តូចៗ​នៅ​ភាគ​ខាង​លិច​កោះ​ម៉ាល់ឌីវ​

​ចិន ​ក៏​បាន​ចាប់​ដំណើការ​បេសកម្ម​សាងសង់​ស្ថានីយ៍​អវកាស​ផ្ទាល់​ខ្លួន​ដដែល​ ពោល​គឺ​ម្ដង​នេះ​បញ្ជូន​កំណាត់​ស្នូល​ម៉ូឌុល​ដ៏​ធំ​ទម្ងន់​ជាង ២០ តោន​​តែ​ត្រូវ​បរាជ័យ​ជា​ថ្មី។ ​​គេ​បាន​រក​ឃើញ​ថា ​វា​ចរ​ខុស​គន្លង​ដែល​បាន​គណនា​ទុក​ ​ហើយ​ធ្លាក់​ជា​បំណែក​តូចៗ​នៅ​ភាគ​ខាង​លិច​កោះ​ម៉ាល់ឌីវ​ នៃ​មហាសមុទ្រ​ឥណ្ឌា ​កាល​ពី​ថ្ងៃ​ទី ​៨ ​ខែ​ឧសភា ២០២១ម្សិល​ម្ងៃ​​។​

អំឡុងពេលរៀបបង្ហោះ​​យាន​ Longue Marche- 5B ចេញ​ពី​មណ្ឌល Wenchang ខេត្ត​/កោះ​ហៃណាន​

​រំឮក​ផង​ដែរ​ថា ​បន្ទាប់​ពី​បរាជ័យ​បាក់​មុខ​លើ​ឆាក​អន្តរជាតិ ​ចិន ​ក៏​សំងំ​អភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើបៗ​និង​រៀប​ចំ​គម្រោង​លើ​កម្មវិធី​អវកាស​ឲ្យ​កាន់​តែ​លម្អិត​ ​ស្រាប់​តែ​កាល​ពី​ខែ​មករា​ឆ្នាំ ​២០១៩ ​ចិន ​បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជាមួយ​នឹង​សមត្ថភាព​អាច​បង្ហោះ​​យាន​គ្មាន​មនុស្ស​បើក​ដោយ​ជោគជ័យ​លើក​ដំបូង​ជា​ប្រវត្តិសាស្រ្ត​ ក្នុងការ​ចុះចត​យាន​មួយឈ្មោះ​ Chang'e-4 ​នៅ​លើ​ផ្នែកម្ខាង​ទៀត​នៃ​ភពព្រះចន្ទ។​

យាន​គ្មាន​មនុស្ស​បើក​របស់ ចិន នៅ​លើ​ផ្ទៃ​ភព​ព្រះ​ចន្ទ

​នោះ​គឺ​ជា​តំបន់ឆ្ងាយ​បំផុត​លើ​ផ្ទៃ​ភព​ព្រះ​ចន្ទ ​ដែល​មនុស្ស​លើ​ផែនដី​មិនអាច​មើល​ឃើញ និង​ជា​តំបន់​ដែល​មិនទាន់​មាន​ប្រទេស​ណា​បញ្ជូន​យាន​អវកាស​ទៅដល់​នៅ​ឡើយ​ទេ ហើយ​ក៏​​កំពុង​ស្រាវជ្រាវ​នៅ​ទីនោះ​មក​ទល់​បច្ចុប្បន្ន ​ទាំង​ដែល​ពួក​គេ​មិន​ទាន់​មាន​ស្ថានីយ៍​អវកាស​ផ្ទាល់​ខ្លួន​ប្រើប្រាស់​​នៅ​ឡើយ​ផង។​

​យាននេះ​ នឹង​ប្រមូល​គំរូ​នានា​ពី​ភព​ព្រចន្ទ មកកាន់​ផែនដី។ ​បន្ថែម​ពីនេះ ចិន ​នឹង​មាន​ផែនការ​អនុវត្ត​បេសកកម្ម​ដូចគ្នានេះ ទៅកាន់​ភព​អង្គារ ​ហើយ​ក៏​នឹង​បញ្ជូន​ទៅកាន់​ភព​ជូពិទ័រ ​ទៅ​ថ្ងៃអនាគត​ផងដែរ៕

រូប​ feature តំណាង​ក្នុង​ឈុត​ធ្លាក់​​​ Space Lab ​​ក្នុង​រឿង​ Gravitity ​របស់​ហូលីវូដ​នៅ​ឆ្នាំ ២០០៨ ​ដើរ​តួ​ជា​អាវកាស​យានិក​ដោយ​តារា​សម្ដែង​អាមេរិក​ Sandra Bullock

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;