​ផ្លូវកាត់ថ្មីអម​ដោយ​ទេសភាព​ស្រស់ត្រកាល ភ្ជាប់បាត់ដំបង-កោះកុង សម្រេច​បាន​ជិត ៥០% ហើយ

  • 2021-05-19 02:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងថា គម្រោង​សាងសង់​ផ្លូវជាតិលេខ១០ បាត់ដំបូង-ពោធិ៍សាត់-កោះកុង សម្រេច​បាន ៤៨,៧៧% ហើយ គិត​ត្រឹម​ពាក់កណ្តាលខែ​ឧសភា​ ឆ្នាំ២០២១ ខណៈក្រុមហ៊ុនសាងសង់​កំពុងបន្តការងារ​សាងសង់​របស់ខ្លួន​យ៉ាង​សស្រាក់សស្រាំ ទោះបីកម្ពុជាកំពុងជួបប្រទះនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩​យ៉ាងណាក៏ដោយ។

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោក បុង ប៊ុនហួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និងដឹកជញ្ជូន និងជា​នាយក​គម្រោង​ផ្លូវជាតិ​លេខ១០ បាន​បន្តដឹកនាំ​ក្រុមការងារ​ជំនាញ​ចុះត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និងតាមដាន​វឌ្ឍនភាព​ការងារ​សាងសង់ ដោយមាន​ការចូល​រួមពីតំណាង​ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និងភាគី​ពាក់ព័ន្ធផងដែរ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ១០មានប្រវែង ១៩៧,៣៦ គីឡូម៉ែត្រ លាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ហើយផ្លូវនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាផ្នែកមួយទាក់ទាញអ្នកទេសចរ​ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើ ក្រាស់ៗយ៉ាងស្រស់ស្អាត។

លោក​រដ្ឋលេខាធិការ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស បន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្រប តាមស្តង់ដារបច្ចេកទេសត្រឹមត្រូវដើម្បីធានាការប្រើប្រាស់បានយូរអង្វែង៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;