ប្រាយុទ្ធ ចាត់ទុកថ្ងៃ ៧មិថុនា​ម្សិលមិញ ជាថ្ងៃប្រវត្តិសាស្រ្ត​ប្រយុទ្ធវាយបក​កូវីដ

  • 2021-06-08 04:13:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេសថៃ បានសម្រេច​នូវ​ការចាក់វ៉ាក់សាំងជាង ៣០ម៉ឺនដូស នៅថ្ងៃដំបូង​នៃការបើកកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេស កាលពីថ្ងៃទី៧ ​មិថុនា ២០២១ម្សិលមិញនេះ។ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ហៅថាវាជាថ្ងៃប្រវត្តិសាស្រ្ត​ដែល​ថៃចាប់ផ្តើម​ប្រយុទ្ធវាយបក​នឹងកូវីដ១៩។

វ៉ាក់សាំង​ដែល​ចាក់​នៅថ្ងៃបើកយុទ្ធនាការនេះ គឺ Sinovac និង AstraZeneca ដែល​ទើបផលិតបាននៅថៃ។

លោក​ប្រាយុទ្ធ បាន​សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ជំងឺកូវីដ១៩ បាន​នឹងកំពុងបន្តកើតឡើង​ ១ឆ្នាំកន្លះហើយ។ ពេលនេះ ប្រទេសថៃមាន​វ៉ាក់សាំងដែល​ជាក្តីសង្ឃឹមធំបំផុត ក្នុងការកែប្រែ​ស្ថានភាព​ដ៏អាក្រក់បំផុតនេះ។ «វ៉ាក់សាំង​ គឺជា​គន្លឹះ​ក្នុងការនាំ​ដល់ការបើកប្រទេសឡើង​វិញ សម្រាប់​ទេសចរណ៍ ស្តារសេដ្ឋកិច្ច និង​វិលទៅជីវិតរស់នៅធម្មតា។ វ៉ាក់សាំង​នឹង​ធ្វើឱ្យប្រទេស​មាន​សន្តិសុខ និងចីរភាព»។

លោកបន្តថា៖ «ថ្ងៃ៧មិថុនា ២០២១ នឹងចារទុកក្នុងប្រវត្តិសាស្រ្ត ជាថ្ងៃដ៏សំខាន់មួយ​ក្នុងការ​ប្រយុទ្ធនឹងជំងឺរាតត្បាត​របស់​ប្រទេសថៃ។ វាជាសញ្ញា​នៃការ​ចាប់ផ្តើម​របស់​ប្រជាជនថៃ វាយបកកូវីដ១៩ ហើយ​យើងនឹងមិនបោះបង់ចោលសមរភូមិនេះឡើយ បើយើងមិនឈ្នះ»៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;