ព្យាបាល​កូវីដ​នៅផ្ទះ ប្រើពេលតែ ២៨ថ្ងៃប៉ុណ្ណោះ នឹង​បញ្ចប់​ដោយស្វ័យប្រវត្តិ

  • 2021-06-22 07:04:40
  • ចំនួនមតិ 3 | ចំនួនចែករំលែក 79

ចន្លោះមិនឃើញ


យោងតាម​នីតិវិធី​ប្រតិបត្តិស្តង់ដារ​សម្រាប់​គ្រប់គ្រង ថែទាំ និងព្យាបាល​អ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ របស់​ក្រសួង​សុខាភិបាល ឱ្យដឹងថា ការ​អនុញ្ញាតឱ្យ​បញ្ចប់ការព្យាបាល​អ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ត្រូវបានអនុវត្ត​ ផ្អែក​លើលក្ខខណ្ឌ​ដូចខាងក្រោម៖

១. ក្នុងករណី​បាន​យកសំណាក​ធ្វើតេស្តរកវីរុសកូវីដ១៩ នៅថ្ងៃទី១៣ (បន្ទាប់ពីការ​បញ្ជាក់​លទ្ធផល​តេស្ត​វិជ្ជមានដំបូង/ថ្ងៃទី១ យកតាម​ទម្រង់​មន្ទីរពិសោធន៍) ដោយប្រកាន់​យកតាមវិធាន​ដូចខាងក្រោម៖

-ប្រសិន​បើលទ្ធផល​អវិជ្ជមាន គឺគាត់​អាចបញ្ចប់​ការព្យាបាល​នៅផ្ទះបាន ដោយត្រូវបន្តធ្វើ​ចត្តាឡីស័ក​នៅផ្ទះរយៈពេល ១៤ថ្ងៃទៀត និងបញ្ចប់​ការធ្វើចត្តាឡីស័កដោយស្វ័យប្រវត្តិដោយ​ពុំតម្រូវឱ្យធ្វើតេស្ត​រកវីរុស​កូវីដ១៩ ឡើងវិញ នៅថ្ងៃទី១៣ឡើយ។

-ប្រសិន​បើលទ្ធផល​វិជ្ជមាន ត្រូវបន្តសម្រាក​ព្យាបាល​នៅផ្ទះ រហូតដល់ថ្ងៃទី២៨ និង​អាចបញ្ចប់​ការព្យាបាល​បាន​ដោយស្វ័យប្រវត្តិ ដរាប​ណា​គ្មាន​រោគសញ្ញា ៣ថ្ងៃចុងក្រោយ។

រូបតំណាង

២. ក្នុងករណី​មិនបាន​យកសំណាក​ធ្វើតេស្តនៅថ្ងៃទី១៣ (បន្ទាប់ពីការបញ្ជាក់​លទ្ធផល​តេស្តវិជ្ជមាន​ដំបូង/ថ្ងៃទី១ យកតាមទម្រង់​មន្ទីរពិសោធន៍) ត្រូវបន្ត​សម្រាក​ព្យាបាល​នៅផ្ទះ រហូត​ដល់ថ្ងៃទី២៨ និង​អាចបញ្ចប់​ការព្យាបាល​បាន​ដោយស្វ័យប្រវត្តិ ដរាបណា​គ្មានរោគ​សញ្ញា ៣ថ្ងៃចុងក្រោយ។

កំណត់សម្គាល់៖ ជាគោលការណ៍ ការសម្រាក​ថែទាំ និងព្យាបាលនៅផ្ទះ (រួមទាំងកាតព្វកិច្ចចត្តាឡីស័កបើមាន) មានរយៈពេលសរុប ២៨ថ្ងៃ ដោយរាប់ចាប់តំាងពីថ្ងៃដឹងលទ្ធផល​តេស្តវិជ្ជមាន (ថ្ងៃទី១ យកតាម​ទម្រង់​មន្ទីរពិសោធន៍)។ ក្នុងករណី​លទ្ធផល​តេស្ត​នៅថ្ងៃទី១៣ PCR (អវិជ្ជមាន) រយៈពេល​នៃការ​រង់ចាំ​លទ្ធផល​តេស្ត PCR លើសពី១ថ្ងៃ ត្រូវបានរាប់បញ្ចូល​ជារយៈពេល​នៃការ​ធ្វើចត្តាឡីស័ក ១៤ថ្ងៃ៕

;