នាយ​ឧត្តមសេនីយ៍ សៅ សុខា មេ​ប៉េអឹម​លើ​ផ្ទៃប្រទេស មានប្រវត្តិបែបណា?

  • 2021-07-25 00:51:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីថ្ងៃទី២១ ខែកក្កដា ប៉ុន្មានថ្ងៃកន្លងទៅនេះ គឺជាខួបគម្រប់ ៤៤ឆ្នាំ នៃការចូលបម្រើកងទ័ពរបស់នាយឧត្តមសេនីយ៍ សៅ សុខា។

យុទ្ធជន សៅ សុខា ចូល​បម្រើក្នុងជួរកងទ័ពកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៧៨។ យុវជន សៅ សុខា ជាកូនកសិករ ដែល​ត្រូវ​រស់​នៅ​កំព្រា​ម្នាក់​ឯង ក្រោយ​ឪពុកម្តាយ និងបងប្អូន​ ត្រូវបានបនប្រល័យពូជសាសន៍ប៉ុល ពត សម្លាប់។ បច្ចុប្បន្ន លោកជា​នាយ​ឧត្តមសេនីយ៍ ​អគ្គ​មេ​បញ្ជាការ​​រង​​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​។

ខាងក្រោមនេះ ជា​ជីវប្រវត្តិសង្ខេបរបស់​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា

លោក សៅ សុខា កើត​នៅថ្ងៃ​ទី១ ខែវិច្ឆិកា ឆ្នាំ១៩៦១ (អាយុ ៦០ឆ្នាំ) នៅ​ភូមិ​ស្វាយ​កោង ឃុំ​ស្វាយ​រំពេ ខេត្ត​ស្វាយរៀង។ លោក​មាន​ឪពុកឈ្មោះ សៅ សាំង និងម្ដាយឈ្មោះ គង់ សុវណ្ណ (ស្លាប់​ក្នុង​របប​ប៉ុល ពត​ ដូចគ្នា)។ លោក​ជា​កូន​ច្បង​ ក្នុង​ចំណោម​​បងប្អូន​បង្កើត ៥នាក់ (ប្រុស ៣ ស្រី២) ដែល​ក្នុង​នោះប្អូនស្រីមួយរូប​ស្លាប់​ដោយសារ​ជំងឺ​កាលពីឆ្នាំ ១៩៧២ និង​ប្អូន៣នាក់ទៀត បានស្លាប់​ក្នុង​របប​ប៉ុលពត។ លោក​មាន​ភរិយា​ឈ្មោះ ស្រី ហ៊ាញ និង​មាន​កូន ២នាក់ (ប្រុស ១ ស្រី១)។

លោក សៅ សុខា កាលពីក្មេង (ស្ដាំ), រូបលោក​សៅ សុខា ជាមួយសម្ដេចហ៊ុន សែន (កណ្ដាល) និងរូបសម្ដេច​ហ៊ុន សែន កាលពីក្មេង (ឆ្វេង)
**បទពិសោធន៍​ការងារ៖**

លោក​ចូល​បម្រើ​កងទ័ព​ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៧៨ ជា​ នារសា​មេបញ្ជាការ​អង្គភាព ៥៧៨

  • ១៩៧៨ ដល់ ១៩៧៩ ៖ ប្រធាន​កងអនុសេនាតូច វរសេនាតូច​លេខ ១០

  • ១៩៧៩ ដល់ ១៩៨០ ៖ ប្រធាន​កងអនុ​សេនាធំ វរសេនាតូច​លេខ ១០

  • ១៩៨០ ដល់ ១៩៨១ ៖ ជំនួយការ​យុវជន កងពលលេខ ១

  • ១៩៨១ ដល់ ១៩៨៣ ៖ បណ្ដុះបណ្ដាល​វិទ្យាសាស្រ្ដ​នយោបាយ និងរដ្ឋបាល​សាធារណៈ នៅ​ប្រទេស​វៀតណាម

  • ១៩៨៣ ដល់ ១៩៨៥ ៖ ប្រធាន​មន្ទីរយុវជន​ក្នុង​កងទ័ព​ ស្នងការ​ចាត់តាំង​អគ្គស្នងការ​នយោបាយ

  • ១៩៨៥ ដល់ ១៩៨៦ ៖ បណ្ដុះបណ្ដាល​វិទ្យាសាស្រ្ដ​នយោបាយ និងរដ្ឋបាល​សាធារណៈ នៅសហភាពសូវៀត

  • ១៩៨៦ ដល់ ១៩៨៩ ៖ ប្រធាន​មន្ទីរយុវជន​ក្នុង​កងទ័ព ស្នងការ​ចាត់តាំង​អគ្គ​ស្នងការ​នយោបាយ

  • ១៩៨៩ ដល់ ១៩៩១ ៖ អនុ​ស្នងការ​ចាត់តាំង អគ្គស្នងការ​នយោបាយ

  • ១៩៩១ ដល់ ១៩៩៣ ៖ ប្រធាន​ក្រុម​យោធា​ចម្រុះ ភាគី​រដ្ឋកម្ពុជា ប្រចាំ​ទិស​ខេត្ត​កំពង់ធំ

  • ១៩៩៣ ដល់ ១៩៩៩ ៖ មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស

  • ១៩៩៩ ដល់ បច្ចុប្បន្ន ៖ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស

ឋានន្តរសក្តិ៖

  • ១៩៨៩ ៖ អនុសេនីយ៍ឯក

  • ១៩៨៩ ដល់ ១៩៩០ ៖ វរសេនីយ៍ត្រី

  • ១៩៩០ ដល់ ១៩៩១ វរសេនីយ៍ឯកបំរ៉ុង

  • ១៩៩២ វរសេនីយ៍ឯក

  • ១៩៩២ ដល់ ១៩៩៩ ឧត្ដមសេនីយ៍ត្រី

  • ១៩៩៩ ដល់ ២០០០ ឧត្ដមសេនីយ៍ទោ

  • ២០០០ ដល់ ២០០៩ ឧត្តមសេនីយ៍ឯក

  • ២០០៩ ដល់បច្ចុប្បន្ន នាយឧត្ដមសេនីយ៍

គ្រឿង​ឥស្សរិយយស & មេដាយ

១. ជាតូបការ

២. សេនាជ័យសិទ្ធ

៣. មេដាយ​ការពារជាតិ​ថ្នាក់​មាស

៤. មេដាយ​ការពារ​ថ្នាក់​មាស

៥. មេដាយ​ស្ថាបនា​ជាតិ

អត្ថបទថ្មី
;