អ្នកអាយុពី១២ ដល់១៧ឆ្នាំ ទោះមានអត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត គឺមិនទាន់គ្រប់គ្រាន់ទេសម្រាប់ចាក់វ៉ាក់សាំង
- 2021-07-28 09:16:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកអាយុពី១២ ដល់១៧ឆ្នាំ ទោះមានអត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត គឺមិនទាន់គ្រប់គ្រាន់ទេសម្រាប់ចាក់វ៉ាក់សាំង
ចន្លោះមិនឃើញ
ការចាក់វ៉ាក់សាំងជូនក្មេង និងយុវវ័យអាយុចាប់ពី១២ ដល់ ១៧ឆ្នាំ នឹងធ្វើឡើងចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចចាក់វ់ាក់សាំងកូវីដ១៩ ឱ្យដឹងថា ឯកសារត្រូវយកមកជាមួយពេលទៅចាក់វ៉ាក់សាំងរួមមាន៖
-កុមារអាយុចាប់ពី១២ ដល់អាយុក្រោម១៥ឆ្នាំ ត្រូវយកមកជាមួយនូវសំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន
-យុវវ័យអាយុចាប់ពី១៥ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ត្រូវយកមកជាមួយនូវសំបុត្រកំណើត ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន។
ការចាក់វ៉ាក់សាំងនេះ ក៏ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតឱ្យចាក់វ៉ាក់សាំងពីសំណាក់
-មាតា-បិតា ឬអាណាព្យាបាល។ ក្នុងករណីកុមារ ឬយុវវ័យនោះស្នាក់នៅឆ្ងាយពីមាតា-បិតា ឬអាណាព្យាបាល តម្រូវឱ្យមាតា-បិតា ឬអាណាព្យាបាល បំពេញនូវលិខិតព្រមព្រៀងនេះជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញមកកូនចៅ ដើម្បីផ្តល់ឱ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំង
-អ្នកគ្រប់គ្រងចំពោហកុមារកំព្រាដែលរស់នៅតាមមណ្ឌល
-អាជ្ញាធរមូលដ្ឋានក្នុងករណីក្មេងកំព្រាដែលពុំមានអាណាព្យាបាល ឬមិនមានទីតាំងស្នាក់នៅពិតប្រាកដ៕