អ្នកនាំពាក្យក្រសួងការបរទេសចិន៖ ប្រទេសដែលគួរត្រូវស្រាវជ្រាវពីបញ្ហាបែកធ្លាយក្នុងមន្ទីរពិសោធន៍នោះគឺអាមេរិកខ្លួនឯង
- 2021-08-25 02:26:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនាំពាក្យក្រសួងការបរទេសចិន៖ ប្រទេសដែលគួរត្រូវស្រាវជ្រាវពីបញ្ហាបែកធ្លាយក្នុងមន្ទីរពិសោធន៍នោះគឺអាមេរិកខ្លួនឯង
ចន្លោះមិនឃើញ
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបជាមួយសំណួររបស់ក្រុមសារព័ត៌មានអំពីមន្ទីរពិសោធន៍ជីវសាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែសីហា ដែលជាប្រធានបទមានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ។ លោកបានលើកឡើងថា មួយរយៈពេលចុងក្រោយនេះ សហរដ្ឋអាមេរិកមិនបានចាត់ទុកក្នុងភ្នែកអំពីរបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិននិង WHO ស្តីពីអនុសាសន៍ថាមិនមែនជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍នោះទេ និងបានបំផ្លើសយ៉ាងខ្លាំងថា “ជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍ជំងឺវីរុសនៅក្នុងទីក្រុងអ៊ូហាន” ថែមទាំងប្រើប្រាស់របាយការណ៍ស្វែងរកប្រភពដើមនៃជំងឺវីរុសដែលបង្កើតឡើងដោយភ្នាក់ងារស៊ើបការណ៍។
សហរដ្ឋអាមេរិកតែងលាបពណ៌លើចិនតែលាងមិនស្អាតខ្លួនឯងសោះ និងបានលើកឡើងជាច្រើនដងថា ជំងឺវីរុសកូវីដគឺបែកធ្លាយចេញពីមន្ទីរពិសោធន៍ ប៉ុន្តែតាមពិតនោះគឺសហរដ្ឋអាមេរិកផ្ទាល់ទេដែលគួរត្រូវឱ្យគេស៊ើបអង្កេតស្រាវជ្រាវ។
សហរដ្ឋអាមេរិកជាប្រទេសមុនគេបង្អស់ធ្វើការស្រាវជ្រាវរៀបចំជាថ្មីនូវជំងឺវីរុសនិងមានសមត្ថភាពខ្លាំងបំផុត ក៏ជាអ្នកផ្តល់មូលនិធិច្រើនបំផុតនិងជាអ្នកអនុវត្តការស្រាវជ្រាវប្រភពដើមនៃជំងឺវីរុសកូរ៉ូណាជាសកលផងដែរ។ យោងតាមរបាយការណ៍បានឱ្យដឹងថា លោកសាស្រ្តាចារ្យ Ralph S. Baric បានចាប់ផ្តើមស្រាវជ្រាវលើមេរោគកូរ៉ូណាមុនគេនៅក្នុងឆ្នាំ១៩៩០ ហើយក្រុមការងាររបស់លោកមានសមត្ថភាពផ្គុំនិងកែប្រែមេរោគកូរ៉ូណាយ៉ាងស្ទាត់ជំនាញតាំងពីយូរមកហើយ។
លោក Baric ធ្លាប់បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងប្រទេសអ៊ីតាលីកាលពីខែកញ្ញាឆ្នាំ២០២០ថា គាត់អាច“កែប្រែសិប្បនិម្មិតមេរោគដោយមិនបន្សល់ទុកដានបាន”។ តាមពិតទៅ ឱ្យតែអាចស្រាវជ្រាវអង្កេតលើក្រុមការងារលោក Baric ក៏ដូចជាមន្ទីរពិសោធន៍របស់គាត់ នឹងអាចបញ្ជាក់យ៉ាងច្បាស់អំពីការស្រាវជ្រាវមេរោគកូរ៉ូណាមានឬមិនមាន អាចឬមិនអាចបង្កើតជាជំងឺវីរុសកូវីដ-១៩។
ទី២ សហរដ្ឋអាមេរិកក៏ជាប្រទេសដែលមានកំណត់ត្រាសុវត្ថិភាពអន់បំផុតសម្រាប់មន្ទីរពិសោធន៍ជីវសាស្រ្ត។ ចាប់ពីខែមករា ឆ្នាំ២០១៥ ដល់ ខែមិថុនាឆ្នាំ២០២០ សាកលវិទ្យាល័យ North Carolina បានរាយការណ៍ទៅកាន់វិទ្យាស្ថានសុខភាពជាតិក្នុងសហរដ្ឋអាមេរិក(NIH)អំពីព្រឹត្តិការណ៍សុវត្ថិភាពចំនួន ២៨ ករណីដែលពាក់ព័ន្ធនឹងអតិសុខុមជីវសាស្ត្រវិស្វកម្មហ្សែន(Genetically Engineered Mi-croorganism,GEM) ដែលក្នុងនោះមាន ៦ ករណីទាក់ទងនឹងមេរោគកូរ៉ូណាមានដូចជាជំងឺSARS MERS និងជំងឺវីរុសកូវីដ។ ហើយមេរោគជាច្រើនបានឆ្លងកាត់ការកែប្រែ អ្នកស្រាវជ្រាវសរុបចំនួន៨នាក់ប្រហែលអាចឆ្លង។ ក្រៅពីអ្នកស្រាវជ្រាវម្នាក់ត្រូវបានធ្វើចត្ថាឡីស័កចំនួន១៤ថ្ងៃព្រោះតែសត្វកណ្តុរដែលមានផ្ទុកជំងឺកូវីដខាំឱ្យមានរបួសកាលពីខែមេសាឆ្នាំ២០២០ អ្នកផ្សេងទៀតដែលប្រឈមហានិភ័យឆ្លងមេរោគបានបំពេញការងារនិងរស់នៅជាធម្មតា។ របាយការណ៍ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ក៏ត្រូវបានលុបចោលអំពីព័ត៌មានលម្អិតមានដូចជា ស្ថានភាពកែប្រែនៃហ្សែន និងដំណាក់កាលនៃការដោះស្រាយព្រឹត្តិការណ៍ជាដើម។
លោក Baric និងមូលដ្ឋានជីវសាស្រ្ត Fort Detrick របស់សហរដ្ឋអាមរិក ដែលបានចូលរួមស្រាវជ្រាវមេរោគដែលមានហានិភ័យខ្ពស់និងមេរោគកូរ៉ូណា សុទ្ធតែមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការស្អិតរមួតពី“ វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រជំងឺឆ្លងកងទ័ពជើងគោកសហរដ្ឋអាមេរិក” និង“ វិធិសាស្រ្តស្រាវជ្រាវចម្រុះ ”។ ធនធានមេរោគកូរ៉ូណានិងបច្ចេកវិទ្យាកែប្រែដ៏សម្បូរបែបរបស់លោក Baric ត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុង Fort Detrick ដោយតាមរយៈកិច្ចសហប្រតិបត្តិការខាងលើ។ “ វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រជំងឺឆ្លងកងទ័ពជើងគោកសហរដ្ឋអាមេរិក”នៃ Fort Detrick ធ្លាប់កើតមានព្រឹត្តិការណ៍សុវត្តិភាពយ៉ាងធ្ងន់ធ្ងរមុនពេលមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩ក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ២០១៩ ហើយក៏ត្រូវបានបញ្ឈប់ដោយមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺវីរុសក្នុងសហរដ្ឋអាមេរិកវិញ។
សហរដ្ឋអាមេរិកកំពុងព្យាយាមរិះរកល្បិចកលបង្ហាញថាជំងឺវីរុសកូវីដបែកធ្លាយចេញពីមន្ទីរពិសោធន៍ជំងឺវីរុសក្នុងទីក្រុងអ៊ូហាន ប៉ុន្តែអ្នកជំនាញអង្គការសុខភាពពិភពលោក(WHO)ធ្លាប់បានបំពេញទស្សនកិច្ចចំនួនពីរលើកក្នុងមន្ទីរពិសោធន៍ទីក្រុងអ៊ូហាន និងបានកំណត់អនុសាសន៍ថាជំងឺវីរុសមិនមែនបែកធ្លាយចេញពីមន្ទីរពិសោធន៍ទីក្រុងអ៊ូហានទេ។ ចង់សួរថាតើនៅពេលណាសហរដ្ឋអាមេរិកអាចអញ្ជើញអ្នកជំនាញ WHO ចុះស្រាវជ្រាវក្នុងមន្ទីរពិសោធន៍ជីវសាស្រ្តនៃសាកលវិទ្យាល័យ North Carolina និង“វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រជំងឺឆ្លងកងទ័ពជើងគោកសហរដ្ឋអាមេរិក”នៃFort Detrickបាន? យើងណែនាំដល់ភាគីអាមេរិកថា ឈប់ជះទឹកកខ្វក់លើខ្លួនអ្នកដទៃទៀតទៅ ឱ្យគេធ្វើការស្រាវជ្រាវពីស្ថានភាពនៃមន្ទីរពិសោធន៍របស់ខ្លួនឱ្យច្បាស់សិនចាំនិយាយតទៅមុខទៀត៕
ប្រភព៖ ស្ថានទូតចិនប្រចាំកម្ពុជា