សម្តេចតេជោ៖ ចាក់វ៉ាក់សាំងដល់កុមារ​អាយុ៦ឆ្នាំឡើង នឹង​នាំឱ្យកម្ពុជាមានភាពសុំា ៨០%

  • 2021-09-16 01:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ការចាក់​វ៉ាក់សាំង​ជូនកុមារ​អាយុចាប់ពី៦ឆ្នាំឡើង​ នឹង​នាំឱ្យកម្ពុជា​មាន​ភាពសុំា​សហគមន៍​រហូតដល់ ៨០% ដើម្បីទប់ទល់នឹង​កូវីដ៩។

សម្តេច​បានសរសេរនៅលើទំព័រហ្វេសប៊ុក​កាលពីម្សិលមិញ​យ៉ាងដូច្នេះថា៖

បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញបានប្រមាណ៣០ម៉ោង មកដល់ពេលនេះខ្ញុំហាត់ប្រាណបានជាធម្មតាឡើងវិញហើយ។

សប្តាហ៍នេះ មានកិច្ចការជាច្រើនដែលត្រូវធ្វើ ហើយកិច្ចការមួយដែលសំខាន់ជាងគេគឺអនាគតរបស់កុមារ ទាំងជីវិត ទាំងសុខភាព និងទាំងការសិក្សារបស់ពួកគេ។

ការសម្រេចចាក់វ៉ាក់សាំងជូនកុមារអាយុពី៦ដល់១២ឆ្នាំដែលនឹងត្រូវធ្វើចាប់ពីថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ គឺសំដៅធានានូវសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបាននូវការសិក្សារៀនសូត្រ។ល។

ប្រសិនបើយើងមិនអាចបើកសាលាបឋមសិក្សាឡើងវិញសម្រាប់កុមាររបស់យើងទេ ប្រៀបបានទៅនឹងការបាត់បង់គ្រឹះមូលដ្ឋាននៃវិស័យអប់រំរបស់យើង។ ម្យ៉ាងទៀត ការចាក់វ៉ាក់សាំងជូនកុមារពីអាយុ៦ឆ្នាំឡើង គឺជាផ្នែកមួយនៃការងារប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងផងដែរ ព្រោះវានឹងនាំអោយមានភាពសាំក្នុងសហគមន៍រហូតដល់ប្រមាណជាង៨០% ដើម្បីទប់ទល់នឹងការវាយលុកពីជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរាតត្បាតក្នុងប្រទេសយើងនិងប្រទេសផ្សេងទៀតនៅលើពិភពលោកទាំងមូល៕

អត្ថបទថ្មី
;