លោក Duterte ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក នៅ​តំបន់​ភាគ​ខាងត្បូង​របស់​ហ្វីលីពីន

  • 2017-05-24 00:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte កាលពី​ថ្ងៃ​ទី២៣ ឧសភា ម្សិលមិញ បាន​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​នៅ​ទូទាំង​តំបន់​ភាគ​ខាងត្បូង​របស់​ហ្វីលីពីន ក្រោយ​មាន​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​រវាង​កងកម្លាំង​រដ្ឋាភិបាល​ហ្វីលីពីន និង​ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម​ជ្រុល​និយម​នៅ​ក្នុង​តំបន់​នោះ។

កងទ័ពហ្វីលីពីន នៅតំបន់ភាគខាងត្បូង
ការ​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន នៅ​ក្នុង​ក្រុង​មូស្គូ ខណៈពេល​លោក Duterte កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីនោះ។ អ្នកនាំពាក្យ​បន្ថែម​ថា ប្រធានាធិបតី Duterte បាន​ដាក់​តំបន់​ភាគ​ខាងត្បូង គឺ​តំបន់ Mindanao ទាំង​ស្រុង ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ ២០​លាន​នាក់ ឲ្យ​នៅ​ក្រោម​ច្បាប់​អាជ្ញាសឹក។ ការ​ដាក់​ឲ្យ​នៅ​ក្រោម​ច្បាប់​អាជ្ញាសឹក​នេះ នឹង​អាច​មាន​រយៈពេល​រហូត​ដល់ ៦០​ថ្ងៃ ស្របតាម​រដ្ឋធម្មនុញ្ញ​របស់​ហ្វីលីពីន។
លោក Duterte ជួបពិភាក្សាជាមួយលោក Putin នៅ​ក្រុង​មូស្គូ

ចំណែក​លោក Duterte វិញ ក្រោយ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin រួច​ហើយ បាន​កំពុង​រៀបចំ​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី ត្រឡប់​មក​ហ្វីលីពីន​វិញ។ ការ​ធ្វើ​មាតុភូមិ​និវត្តន៍​មក​ហ្វីលីពីន​វិញ​នេះ គឺ​ធ្វើ​ឡើង​មុន​ពេល​កំណត់ ដោយ​តាម​ការ​ប្រកាស​ព័ត៌មាន គឺ​ប្រធានាធិបតី​ហ្វីលីពីន Duterte ត្រូវ​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ចំនួន ៥​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៦ ឧសភា ២០១៧៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;