លោក Duterte ជំរុញ​ឲ្យ​ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម បញ្ឈប់​ការ​ផ្ទុះ​អាវុធ និងវិល​ចូល​តុ​ចរចា

  • 2017-05-27 02:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte កាលពី​ថ្ងៃ​ទី២៦ ឧសភា ម្សិលមិញ បាន​ប្រកាស​ទៅ​កាន់​ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម​ឲ្យ​បញ្ឈប់​ការ​ផ្ទុះ​អាវុធ និង​ចាប់ផ្ដើម​ចរចា​គ្នា ដើម្បី​បញ្ចប់​ការ​កាន់កាប់​ដោយ​ការ​សម្លាប់​គ្នា នៅ​តំបន់​ភាគ​ខាងត្បូង​ទៀត។

លោក Duterte បន្ថែម​ថា វត្តមាន​ក្រុម​សកម្ម​ប្រយុទ្ធ​បរទេស​​ក្នុង​សមរភូមិ​នៅ​ក្រុង Marawi កាលពី​ថ្ងៃ​ទី២៣ ឧសភា ២០១៧ បញ្ជាក់​ថា ក្រុម IS បាន​កសាង​មូលដ្ឋាន​មួយ​នៅ​កោះ Mindanao រួច​ហើយ ប៉ុន្តែ​យើង​នៅ​តែ​មាន​ឱកាស​សម្រាប់​សន្តិភាព។ លោក​បាន​បញ្ជាក់​ប្រាប់​ទាហាន​ហ្វីលីពីន នៅ​ក្រុង Iligan ថា "ក្រុម IS បាន​មាន​វត្តមាន​នៅ​ទីនេះ​រួច​ហើយ"។

លោក Duterte បាន​សង្កាត់​ធ្ងន់​ថា "សារ​របស់​ខ្ញុំ​ផ្ដោត​សំខាន់​ទៅ​ក្រុម​សកម្ម​ប្រយុទ្ធ គឺ​យើង​នៅ​តែ​អាច​ដោះស្រាយ​បញ្ហា​តាម​រយៈ​ការ​ចរចា ហើយ​ប្រសិន​បើ​អ្នក​មិន​អាច​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ទេ ដូច្នេះ​យើង​មាន​តែ​ប្រយុទ្ធ​គ្នា​ត​ទៅ​ទៀត"។

សូម​បញ្ជាក់​ថា ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កងទ័ព​ហ្វីលីពីន និង​ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម នៅ​ក្រុង Marawi តំបន់ Mindanao បាន​ផ្ទុះ​ឡើង ចាប់តាំង​ពី​ថ្ងៃ​ទី២២ ឧសភា ២០១៧​មក​ម្ល៉េះ៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;